
ប្រភេទអាហារដែលអាចបណ្តាលអោយទារករបស់អ្នករលូតដោយមិនដឹងខ្លួន
ចំណីអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃ គឺមានប្រយោជន៍ចំពោះសុខភាព ប៉ុន្តែចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ មានលក្ខណៈខុសប្លែកពីធម្មតាដែលត្រូវប្រុងប្រយត្ន័។ ខាងក្រោមនេះជាប្រភេទអាហារដែលស្ត្រីនៅក្នុងអំលុងពេល មានផ្ទៃពោះត្រូវប្រុងប្រយត្ន័និងមិនគួរទទួលទានព្រោះវាអាចបណ្តាល អោយទារកនៅក្នុងផ្ទៃរបស់អ្នករលូតដោយមិនដឹងខ្លួន៖
- ប្រភេទត្រីដែលសំបូរជាតិពុល៖សាច់ត្រីគឺមានប្រយោជន៍ចំពោះសុខភាពប៉ុន្តែប្រសិនបើត្រីទាំងនោះ ត្រូវបានចាប់យក មកពីកន្លែងដែលទឹកសំបូរជាតិពុលវានិងធ្វើអោយប៉ះពាល់សុខភាពទៅវិញ (សារជាតិពុលទាំងនោះអាចបណ្តាល អោយប៉ះពាល់ដល់សុខភាពដូចជា ខូចប្រពន្ធ័ប្រសាទ ប្រពន្ធ័ការពាររាង្គកាយ និងតំរង់នោមជាដើម)

- អាហារដែលចំអិនមិនបានឆ្អិនល្អឬប្រភេទអាហារទទួលទានឆៅ៖មានដូចជា ត្រីឆៅ ស៊ុតចំអិនមិនសព្វ សាច់សត្វ ដូចជាជ្រូក មាន់ ទា គោដែលចំអិនមិនសព្វ (អាហារខាងលើនេះអាចមានផ្ទុកនូវបាក់តេរី មួយចំនួនដែលអាច ធ្វើអោយមានគ្រោះថ្នាក់ប្រសិនជាអ្នកទទួលទានដោយមិនបានចំអឹនត្រឹមត្រូវ)

- គ្រឿងក្នុងសត្វ៖គ្រឿងក្នុងរបស់សត្វត្រូវបានទទួលការពេញនិយមដោយវាមានរស់ជាតិឆ្ងាញ់និងប្លែកប៉ុន្តែចូរកុំភ្លេចថា វាក៍ជាកត្តាដែលបណ្តាលអោយទារករលូតផងដែរ ប្រសិនជាអ្នកទទួលទានគ្រឿងក្នុងរបស់សត្វ ទាំងនោះនៅ ក្នុងអំលុងពេលមានផ្ទៃពោះ (នៅក្នុងគ្រឿងក្នុងរបស់សត្វសំបូរទៅដោយជាតិដែក វីតាមីនអា និងសារធាតុរ៉ែជា ច្រើនដែលលើសពីតំរូវការរបស់សរីរាង្គនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ កំរិតដ៍លើសលុបនៃ សមាសធាតុ ទាំងនោះនិងបណ្តាលអោយទៅជាជាតិពុលចំពោះទារកនៅក្នុងផ្ទៃទៅវិញ ហើយវាក៍ជាកត្តាដែលអាចបណ្តាលអោយ ទារករលូតដោយមិនដឹងខ្លួនផងដែរ)

- កាហ្វេ៖ការទទួលទានជាតិកាហ្វេអ៊ីនច្រើនក្នុងអំលុងពេលមានផ្ទៃពោះ វានិងបណ្តាលអោយទារកលូតលាស់ យឺតយ៉ាវនិងខ្សោយបញ្ញា
- ប្រភេទផ្សិតមួយចំនួន៖ ក្នុងករណីចំអិនបានសព្វល្អមិនមានគ្រោះថ្នាក់ទេ ប៉ន្តែក្នុងករណីចំអិនមិនបានល្អស្ត្រីនៅក្នុង អំលុង ពេលមានផ្ទៃពោះអាចនិងមានគ្រោះថ្នាក់ដែលបណ្តាលមកពីបាក់តេរីគ្រោះថ្នាក់ដែលមាននៅលើផ្សិតទាំងនោះ

- បន្លែផ្លែឈើដែលសំអាតមិនបានល្អ៖បន្លែផ្លែឈើដែលយើងទទួលទានជារៀងរាល់ថ្ងៃភាគច្រើនមានផ្ទុកនៅបាក់តេរី ជាច្រើនប្រភេទរួមជាមួយនិងថ្នាំគីមីដែលគេបានប្រើសំរាប់ការពារនិងសំលាប់សត្វល្អិត សមាសធាតុ គ្រោះថ្នាក់ ទាំងអស់នោះនិងធ្វើអោយសុខភាពរបស់អ្នកនិងទារកនៅក្នុងផ្ទៃជួបវិបត្តិប្រសិនជាការលាងសំអាតមិនបានត្រឹមត្រូវ

- ទឹកដោះគោមិនមានការសំលាប់មេរោគបានត្រឹមត្រូវ៖ផលិតផលទឹកដោះគោ ឬប៊ឺដែលផលិតពីទឹកដោះគោគឺប្រឈមនិងហានិភ័យខ្ពស់ក្នុងករណីរក្សាទុក មិនបានត្រឹមត្រូវ បាក់តេរីងាយនិងធ្វើការលូតលាស់នៅក្នុងប្រភេទផលិតផលទាំងនោះប្រសិនជាវាខូច ហើយវានិង បណ្តាលអោយមានគ្រោះថ្នាក់ថ្ងន់ធ្ងរចំពោះសុខភាពរបស់ម្តាយនិងទារកនៅក្នុងផ្ទៃក្នុងករណីអ្នកទទួលទានផលិត ផលខូចទាំងអស់នោះ
សូមពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកប្រសិនជាអ្នកមានអារម្មណ៍មិនស្រួលខ្លួនដែលបណ្តាលមកពីបញ្ហាខាងលើនិងព្យាយាមទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
