ប្រយត្ន័ស្តាយក្រោយបើមិនបានធ្វើក្រោយសំរាល៖បំបៅទារកជាមួយទឹកដោះម្តាយ

ជាមួយនិងភាពមមារញឹកក្នុងសកម្មភាពរកទទួលទានប្រចាំថ្ងៃរួមនិងភាពសំបូរបែបនៃការនាំចូលនិងលក់ចែកចាយផលិតផលទឹកដោះគោសំរាប់បំបៅផងនោះបានធ្វើអោយការបំបៅដោះដោយទឹកដោះម្តាយចំពោះទារកកាន់តែមានភាពតិចទៅៗជារៀងរាល់ថ្ងៃ

បើទោះបីជាវិទ្យាសាស្ត្រមានការីកចំរើនខ្លាំងយ៉ាងណាក៍ដោយក៍បច្ចុប្បន្ននេះមិនទាន់មានផលិតផលទឹកដោះណាដែលមានគុណប្រយោជន៍និងសុវត្ថិភាពប្រៀបប្រដូចនិងទឹកដោះរបស់ម្តាយបាននៅឡើយទេ។​ មានស្ត្រីជាម្តាយមិនតិចទេដែលធ្លាប់ជួបប្រទះនិងបញ្ហាទារកមិនស្រួលពោះបន្ទាប់ពីបំពោះជាមួយនិងទឹកដោះគោសំរាប់ទារកដូចជា៖

  • រាគរូស
  • ទល់លាមក
  • ទារកងាយប្រឈមនិងជំងឺអាល្លែស៊ី

  • ប្រឈមនិងហានិភ័យនៃជំងឺឆ្លងធ្ងន់ធ្ងចំពោះផលិតផលដែលរក្សាមិនបានត្រឹមត្រូវ
  • ខ្សោយប្រាជ្ញា “បើប្រៀបធៀបជាមួយទារកដែលបំបៅដោយទឹកដោះម្តាយ”
  • ងាយប្រឈមនិងជំងឺលើសជាតិស្ករ
  • ប្រពន្ធ័ការពាររាង្គកាយទន់ខ្សោយ

 

ការបំបៅដោយទឹកដោះម្តាយមានប្រយោជន៍ច្រើនទាំងផ្នែកថវិការ សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ម្តាយក៍ដូចជាទារកទើបនិងសំរាលជាពិសេសទៅទៀតនោះគឺបង្កើនភាពស្និទ្ធស្នាលរវាងម្តាយនិងកូននិងផ្តល់នូវភាពកក់ក្តៅចំពោះសុខភាពផ្លូវចិត្តរបស់ទារកទៀតផង

  • ទឺកដោះរបស់ម្តាយមានសារៈសំខាន់និងផ្តល់នូវសារជាតិចិញ្ចឹមគ្រប់គ្រាន់សំរាប់ភាពរឹងមាំនិងការលូតលាស់របស់ទារកជាពិសេសទឺកដោះរបស់ម្តាយងាយស្រួលក្នុងការរំលាយនិងបឺតស្រូបជាងផលិតផលទឹកដោះដ៍ទៃ
  • ទឺកដោះរបស់ម្តាយមានគ្រប់ពេលវេលានិងមានកំដៅសមស្របចំពោះទារក
  • ទឺកដោះរបស់ម្តាយជួយពង្រឹងនិងការលូតលាស់ខួរក្បាលរបស់ទារក
  • ការបំបៅដោយទឺកដោះរបស់ម្តាយជួយការពារនិងកាត់បន្ថយហានិភ័យជំងឺស្លេកស្លាំង កង្វះគ្រាប់ឈាមនិងអាការៈធ្លាក់ឈាមដែលអាចកើតមានចំពោះម្តាយ
  • ការបំបៅដោយទឺកដោះរបស់ម្តាយជួយពន្យាការមានផ្ទៃពោះ បន្ទាប់ពីសម្រាលរួច

 

ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាសុខភាពអោយបានទៀងទាត់

Related post