វិធីសាស្ត្ររក្សាសុខភាពស្បូន ក្រោយសម្រាល

ក្រោយពេលសម្រាលស្បូនរបស់ស្ត្រីមួយចំនួនធ្វើការរួមតូចនិងមានទំហំប្រហែលប៉ុននិងផ្លែក្រូចថ្លុង ចំពោះស្ត្រីមួយចំនួនទៀងស្បូនរបស់ពួកគេអាចនិងរួមតូចប៉ុន្តែមានការយឺតយ៉ាវបន្តិច (រួមតូចបន្តិចម្តងៗ)។ នៅក្នុងសប្តាហ៍ទី៦ក្រោយសម្រាលស្បូនរបស់ស្ត្រីនិងរួមមកក្នុងទំហំធម្មតា ដូចជាស្ត្រីដែលមិនមានផ្ទៃពោះ (ទំហំប៉ុននិងផ្លែសារី)

ដោយឡែកចំពោះស្ត្រីមួយចំនួនដែលសម្រាលជាលើកទី២ អាចនិងមានការឈឺចាប់ដោយសាការកន្ត្រាក់របស់ស្បូនជាពិសេសនៅក្នុងពេលបំបៅដោះទារក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយសម្រួលការឈឺចាប់របស់អ្នកបាន៖

  • ធ្វើការស្អំបរិវេណស្បូនរបស់អ្នកជាមួយនិងទឹកក្តៅអ៊ុនៗ
  • ទទួលទានឱសថបំបាត់ការឈឺចាប់ (ណែនាំដោយគ្រូពេទ្យជំនាញ)
  • ធ្វើការម៉ាស្សាថ្នមៗត្រង់បរិវេណស្បូន
  • បន្ទោរបង់អោយអស់ (កុំទប់ទឹកនោម)
  • ព្យាយាមដកដង្ហើមអោយវែងៗនិងបន្ធូរអារម្មណ៍

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដែលនៅក្បែអ្នកអោយបានទៀងទាត់ក្នុងអំលុងពេលមានផ្ទៃពោះ និងក្រោយសំរាល​ ឬអញ្ជើញទៅគ្លីនិកសំរាកព្យាបាលនិងសម្ភព លុច្ស ដែលមានទីតាំងនៅអាគារលេខ 48 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង 016 941 758

Related post