រឹងសុដន់ក្រោយសម្រាលបុត្ររួចគួរធ្វើយ៉ាងណា?

ការថែរក្សាសុខភាពសុដន់ក្រោយសម្រាល

សុដន់របស់ស្ត្រីក្រោយសម្រាលជាទូទៅមានការរីកធំនិងមានសភាពតឹងក្នុងរយៈពេលពីទៅប្រាំថ្ងៃក្រោយសម្រាល ក្នុងរយៈពេលនេះការប្រើប្រាស់អាវទ្រនាប់ទ្ររសុដន់គ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃប្រហែលជាអាចជួយអោយស្ត្រីមានអារម្មណ៍ធូស្រាលនិងស្រួលខ្លួនជាងមុន(ប្រសើជាងមិនប្រើអាវទ្រនាប់)។ ជាមួយនិងការរីកធំរបស់សុដន់ក៍មានការបញ្ចេញទឹកដោះពីចុងសុដន់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចំពោះស្ត្រីមួយចំនួនធំ (គួរប្រើប្រាស់អាវទ្រនាប់រួមជាមួយនិងសំលីសំរាប់ប៊ឺតទឹកដោះ)

អាការៈរឹងសុដន់

មានស្ត្រីមួយចំនួនអាចប្រឈមជាមួយនិងអាការៈរឹងសុដន់ដែលបណ្តាលមកពីការហើម របស់ក្រពេញផលិតទឹកដោះដែលនៅក្នុងសុដន់ ជាទូទៅវាអាចមានការឈឺចាប់និងបាត់ទៅវិញក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ (សុដន់របស់ស្ត្រីសង្គៀរនិងមានលក្ខណៈតឹងហើយណែន)។ ប្រសិនជាអាការៈទាំងនេះមិនបានធូស្រាលទេសូមសាកល្បងវិធីសាស្ត្រទាំងអស់ខាងក្រោមនេះ

  • ជៀសវាងស្អំជាមួយទឹកក្តៅព្រោះវារឹតតែធ្វើអោយសុដន់ហើមធំជាងមុន
  • សំរាកដោយដាក់ខ្នងរាបស្មើ
  • ប្រើប្រាស់ទឹកកកស្អំ (ស្អំម្ខាងប្រហែល២០នាទីម្តង ស្អំរហូតទាល់តែអ្នកមានអារម្មណ៍ធូស្រាល)
  • មានស្ត្រីមួយចំនួននិយាយថាការទ្រាប់សុដន់ដោយប្រើបន្ទះស្ពៃក្តោបអាចជួយកាត់បន្ថយអាការៈទាំងនេះបានផងដែរ

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសំរាល ឬអញ្ជើញទៅគ្លីនិកសំរាកព្យាបាលនិងសម្ភពលុច្សមានទីតាំងនៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦-៩៤១-៧៥៨

 

Related post