សុខភាពចុងសុដន់ដែលស្ត្រីកំពុងបំបៅដោះ គួរចាប់អារម្មណ៍

ការក្សាសុខភាពចុងសុដន់

ការប្រែប្រួលរបស់ចុងសុដន់ស្ត្រីក្រោយសម្រាលមានលក្ខណៈប្រែប្រួលស្រដៀងទៅនិងសុដន់ដែរ។ ចុងសុដន់របស់ស្ត្រីមានការប្រែទៅជារឹងនិងធំជាងមុនក្រោយពេលបំបៅដោះទារកជាច្រើនដង ហើយបញ្ហាចុងសុដន់រឹងនេះអាចនិងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

ចំណាំៈ ប្រសិនជាចុងសុដន់របស់អ្នកមានអាការៈស្រៀវ ឬប្រេះ វានិងនាំអោយទារករបស់អ្នកមិនអាចបៅបានគ្រប់គ្រាន់ឬត្រឹមត្រូវទេ​ (សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ) ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការថែរក្សាសុខភាពចុងសុដន់

  • ជៀសវាងប្រើប្រាស់សាប៊ូរសំអាតចុងសុដន់ (គ្រាន់តែសំអាតជាមួយទឹកក្តៅអ៊ុនៗគ្របប់គ្រាន់ហើយ)
  • រក្សាបរិវេណចុងសុដន់អោយស្ងួតនិងមានខ្សល់ចេញចូលគ្រប់គ្រាន់ (ជៀសវាងប្រើប្រាស់អាវទ្រនាប់រឹប)

អាការៈរលាកដុដន់

អាការៈរលាកសុដន់ជាទូទៅឧស្សាហ៍កើតមានលើស្ត្រីជាពិសេសក្នុងអំលុងពេលបំបៅដោះ ដែលបណ្តាលមកពីមេរោគឆ្លង។ អាការៈរលាកសុដន់អាចស្តែងចេញរោគសញ្ញាដូចខាងក្រោមៈ

  • ក្តៅខ្លួនលើសពី ៣៨អង្សាសេ
  • អស់កំលាំង
  • មានសញ្ញាមួយចំនួនទៀតស្រដៀងនិងគ្រុន
  • មានពណ៌ក្រហមនៅផ្នែកខាងលើសុដន់

ការថែរក្សាសុខភាពសុដន់សំរាប់ស្ត្រីដែលមិនមានបំបៅដោះ

ទោះបីជាអ្នកមិនមានបំបៅដោះទារកក៍ដោយ អ្នកនៅតែប្រឈមជាមួយនិងអាការៈរឹងសុដន់ដែលបណ្តាលមកពីការហើមរបស់ក្រពេញផលិតទឹកដោះដែលនៅក្នុងសុដន់(ដូចជាស្ត្រីដែលបំបៅដោះដែរ)។ ជាធម្មតាចំពោះស្ត្រីមិនមានការបំបៅដោះ ការផលិតទឹកដោះដោយក្រពេញទឹកដោះនិងបញ្ឈប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ

ប្រសិនជាអ្នកមានអារម្មណ៍មិនស្រួលឬមានសញ្ញាទាំងអស់នេះគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នក ឬអញ្ជើញទៅមន្ទីរសំរាកសំរាកព្យាបាលនិងសម្ភពលុច្សមានទីតាំងនៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦-៩៤១-៧៥៨

Related post