សុខភាពស្ត្រីក្រោយសម្រាលនិងការរួមដំណេក

រយៈពេលប៉ុន្មានទើបអាចរួមដំណេកបាន

ជាធម្មតាស្ត្រីក្រោយពេលសម្រាលរួចគួរតែព្យាយាមសំរាកមួយរយៈ រហូតទាល់តែគាត់មានអារម្មណ៍ថាសុខភាពរបស់គាត់មានលក្ខណរឹងមាំគ្រប់គ្រាន់ និងមុខរបួសដែលបណ្តាលមកពីការសម្រាលបានសះស្បើយត្រឹមត្រូវ មុននិងបន្តសកម្មភាពរួមភេទ។ ស្របទៅតាមបទពិសោធន៍និងការណែនាំរបស់គ្រូពេទ្យជំនាញ ស្ត្រីអាចនិងបន្តសកម្មភាពផ្លូវភេទបានបន្ទាប់ពីរយៈពេលយ៉ាងតិចបំផុត ៦សប្តាហ៍ទៅ១២សប្តាហ៍ក្រោយពេលសម្រាលឬអាចនិងយូរជាងនេះអាស្រ័យទៅនិងស្ថានភាពសុខភាព និងមុខរបួសជាក់ស្តែងរបស់ស្ត្រីក្រោយសម្រាល។

ការរួមដំណេកដំបូងអាចនិងមានការឈឺចាប់

បំរ៉ែបំរួលរបស់អរ័ម៉ូនក្រោយពេលសម្រាលអាចនិងបណ្តាលអោយប្រដាប់បន្តពូជរបស់ស្ត្រីមានលក្ខណៈមិនអំណោយផល ចំពោះការរួមភេទជាលើកដំបូងដូចជាស្ងួតទ្វារមាស និងមិនមានចំណង់ជាដើមដែលជាមូលហេតុបណ្តាលអោយការរួមភេទដំបូងក្រោយសម្រាល អាចនិងមានការឈឺចាប់។

ងាយៗជួយសំរួលការរួមដំណេកដំបូងក្រោយសម្រាល

 

  • ប្រើប្រាស់ឱសថបន្ថយការឈឺចាប់ក្នុងករណីអ្នកមានការឈឺចាប់ខ្លាំង
  • ប្រើប្រាស់ប្រេងរំអិលជំនួយ
  • ប្រើការរួមភេទដោយដៃជំនួសប្រដាប់បន្តពូជ
  • រកពេលវេលាដែលសមរម្យដែលអ្នកមិនមានអារម្មណ៍ថាអស់កំលាំង
  • ចាប់ផ្តើមសកម្មភាពរួមភេទដោយថ្នមៗនិងសន្សឹមៗ

ការមានផ្ទៃពោះសារជាថ្មីក្រោយសម្រាល

ក្រោយពេលសម្រាល គួរតែជ្រើសរើសមធ្យាបាយពន្យារកំណើតណាមួយដែលសាកសមក្នុងការការពារ ការមានផ្ទៃពោះជាលើកទីពី។ ចំពោះស្ត្រីដែលធ្វើការបំបៅដោះ អត្រាមានផ្ទៃពោះនៅតែមានគ្រាន់តែមានចំនួនតិចតួចជាងស្ត្រីដែលមិនបំបៅដោះក្រោយសម្រាល «ក្នុងចំំណោមស្ត្រីបំបៅដោះចំនួន១០០នាក់អាចនិងមានស្ត្រីចំនួន២នាក់ ប្រឈមនិងការមានផ្ទៃពោះសារជាថ្មីក្នុងករណីរួមភេទដោយមិនបានការពារ។ ដោយឡែកចំពោះស្ត្រីដែលមិនមានបំបៅដោះក្រោយសម្រាល គឺប្រឈមជាមួយនិងហានិភ័យមានផ្ទៃពោះសារជាថ្មីខ្ពស់ដូចជាស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជធម្មតា ឬអាចនិងប្រឈមជាមួយការមានផ្ទៃពោះខ្ពស់ជាងស្ត្រីធម្មតាផង។

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល ឬអញ្ជើញទៅមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សមានទីតាំងនៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦ ៩៤១ ៧៥៨

Related post