ចង់បានដើមទ្រូងស្អាតដោយអស់លុយតិចហើយមានសុវត្ថិភាព

សុដន់គឺជាសរីរាង្គមួយដែលមានសារៈសំខាន់ចំពោះសម្រស់របស់ស្ត្រី វាជួយបន្ថែមភាពទាក់ទាញនិងធ្វើអោយស្ត្រីងាយស្រួលក្នុងការជ្រើសរើសនិងប្រើប្រាស់សំលៀកបំពាក់បានសមសួនសុដន់របស់ស្ត្រីមានលក្ខណៈនិងទំហំខុសប្លែកពីគ្នា មានស្ត្រីខ្លះមានសុដន់អំណោយផលពីធម្មជាតិ ប៉ុន្តែមានស្ត្រីខ្លះទៀតមានសុដន់តូចដែលធ្វើអោយពួកគេឧស្សាហ៍រំខានចិត្តក្នុងការទំនាក់ទំនងជាមួួយសង្គមខាងក្រៅ ជាពិសេសពិបាកក្នុងការស្លៀកពាក់អោយបានស្អាតនិងទាក់ទាញ។ អាហារងាយៗដែលយើងទទួលទានប្រចាំថ្ងៃដែលមានប្រយោជន៍ជួយអោយសុដន់មានទំហំធំល្អមានដូចជា

ទឹកដោះគោ

នៅក្នុងទឹកដោះគោសំបូរដោយជាតិកាល់ស្យូម អ័រម៉ូនអេស្ត្រូជែនធម្មជាតិរបស់ស្ត្រី ជាពិសេសវាក៍មានផ្ទុកនូវអ័រម៉ូនប្រូឡាក់ទីនដែលមានមុខងារជួយបង្កើនទំហំក្រពេញទឹកដោះ និងជួយអោយសុដន់ធំធាត់បានល្អ

បន្លែពណ៌បៃតង

បន្លែពណ៌បៃតងត្រូវបានទទួលស្គាល់ថាជាប្រភេទអាហារដែលសំបូរវីតាមីននិងមានប្រយោជន៍ដល់សុខភាព លើសពីនេះទៅទៀតជាតិវីតាមីនដែលសំបូរនៅក្នុងបន្លែពណ៌បៃតងដូចជា ជាតិដែក និងជាតិកាល់ស្យូមក៍មានប្រសិទ្ធភាពជួយដល់សុខភាពរបស់សុដន់ដែរ

គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិភាគច្រើនសំបូរទៅដោយខ្លាញ់ល្អដែលមានប្រយោជន៍ចំពោះសុខភាព ហើយជាតិខ្លាញ់ល្អទាំងនេះគឺជាប្រភពយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពនិងពង្រីកទំហំរបស់ដុសន់

សណ្តែកសៀង

អាហារឬភេសជ្ជៈដែលផលិតពីគ្រាប់សណ្តែកសៀង ភាគច្រើនមានផ្ទុកនូវសារជាតិអ័រម៉ូនធម្មជាតិរបស់ស្ត្រីដែលមានប្រយោជន៍ក្នុងការទ្រទ្រង់សុខភាព និងសម្រស់របស់ស្ត្រីដូចជាជួយអោយស្បែកស្អាត ភ្លឺរលោង និងជួយអោយក្រពេញនៅក្នុងសុដន់ធំធាត់ផងដែរ

Related post