ប្រាំពីចំនុចដែលស្ត្រីមានកូនភ្លោះក្នុងផ្ទៃត្រូវដឹង

តើអ្នកដឹងដែរឬទេថាជារៀងរាល់ឆ្នាំ នៅក្នុងសហរដ្ឋអាមេរិកមានស្ត្រីមានកូនភ្លោះប្រហែលជា ១៣៥០០០នាក់ ហើយស្ត្រីដែលមានកូនភ្លោះទាំងនោះត្រូវប្រឈមជាមួយនិងហានិភ័យជាច្រើនលើសពីស្ត្រីដែលមានផ្ទៃពោះធម្មតា (ទារកតែមួយនៅក្នុងផ្ទៃ) ខាងក្រោមនេះជាចំនុចដែលស្ត្រីមានផ្ទៃពោះភ្លោះត្រូវដឹងនិងប្រុងប្រយត្ន័

  1. ស្ត្រីដែលមានផ្ទៃពោះភ្លោះ ប្រឈមនិងហាន័យច្រើនជាងស្ត្រីដែលមានផ្ទៃពោះទារកតែមួយ ហានិភ័យទាំងនោះមានដូចជា សម្រាលមុនកំណត់ បំរ៉ុងក្រឡាភ្លើង លើសជាតិស្ករក្នុងអំលុងពេលមានផ្ទៃពោះជាដើម

  • ស្ត្រីដែលមានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃប្រឈមជាមួយនិងបញ្ហាសុកពាំងមាត់ស្បូនខ្ពស់ជាងស្ត្រីធម្មតា
  • សម្រាលមុនកំណត់គឺជាកត្តាមួយដែលស្ត្រីមានផ្ទៃពោះទារកពីឬច្រើនឧស្សាហ៍ជួបប្រទះញឹកញាប់
  • តាមដានពិនិត្យផ្ទៃពោះអោយបានញឹកញាប់អាចជួយអោយស្ត្រីដែលមានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃ ជៀសផុតឬកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្សេងៗក្នុងអំលុងពេលមានផ្ទៃពោះនិងសម្រាល

  • មានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃមានទំហំពោះធំជាងស្ត្រីដែលមានផ្ទៃពោះធម្មតាប្រហែល៦សប្តាហ៍ទៅ៨សប្តាហ៍ (មានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃនៅសប្តាហ័ទី ២៨​មានទំហំពោះប្រហែលនិងស្ត្រីមានផ្ទៃពោះធម្មតានៅសប្តាហ៍ទី ៣៤)
  • មានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃត្រូវការទទួលទានចំណីអាហារច្រើនជាងស្ត្រីដែលមានផ្ទៃពោះធម្មតា (ទទួលទានម្នាក់សំរាប់បីនាក់) ជាពិសេសអាហារូបត្ថម្ភរក្សាគភ៌បន្ថែមជាចាំបាច់ដែលសំបូរជាតិដែក ជាតិហ្វូលិកអាស៊ីត វីតាមីនបេ១២ និង ឌីអេចអេ (ឱសថ Fertina )

  • មានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃឧស្សាហ៍ជួបប្រទះផ្លាស់ប្តូរអារម្មណ៍ច្រើនជាងស្ត្រីមានផ្ទៃពោះធម្មតា (ជួនសប្បាយ ជួនកើតទុក្ខ បារម្ភច្រើន…)

 

ការពិនិត្យតាមដានផ្ទៃពោះញឹកញាប់ជាមួយគ្រូពេទ្យជំនាញអាចជួយអោយស្ត្រីមានផ្ទៃពោះទារកពីឬច្រើននៅក្នុងផ្ទៃ កាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យបាន។ សូមតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល។

Related post