
បញ្ហាដែលឧស្សាហ៍កើតមានលើស្ត្រីមានផ្ទៃពោះត្រីមាសដំបូង
ប្រែរប្រួលអារម្មណ៍ឆាប់រហ័សដោយសារបំរ៉ែបម្រួលអ័រម៉ូន
ដំណោះស្រាយ៖
- ពិភាក្សាជាមួយដៃគូរឬវេជ្ជបណ្ឌិតដែលនៅក្បែអ្នក
- សំរាកអោយបានគ្រប់គ្រាន់
- កាត់បន្ថយស្ត្រេស
- ទទួលទានអាហារូបត្ថម្ភរក្សារគភ៌ (Fertina)
- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
មានអាការៈក្អួតចង្អោរពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ

ដំណោះស្រាយ៖
- ទទួលទានអាហារសម្រន់បន្តិចបន្តួចពេលក្រោកពីដំណេក
- ទទួលទានអាហារបន្តិចៗនិងរៀងរាល់២ម៉ោងម្តង
- ជៀសវាងអាហារដែលសំបូរខ្លាញ់ ហិរ និងអាហារក្រៀម
- ទទួលទានផ្លែឈើក្រោយអាហារ (ជៀសវាងទទួលទានផ្លែឈើនិងអាហារក្នុងពេលតែមួយ)
មានអាការៈនោមញឹកញាប់

ដំណោះស្រាយ៖
- កុំទទួលទានទឹកច្រើននៅពេលល្ងាច
- ព្យាយាមហាត់ពង្រឹងសាច់ដុំទ្វារមាស (គាប ឬ ត្បៀតទ្វារមាសប្រហែល២ទៅ៣វិនាទីម្តង និងអនុវត្តប្រមាណ២ទៅប្រាំដងក្នុងមួយថ្ងៃ)
- ព្យាយាមបន្ទោរបង់អោយអស់រាល់ពេលបន្ទោរបង់ម្តងៗ
មានអារម្មណ៍ថាអស់កំលាំង
ដំណោះស្រាយ៖
- សម្រាកអោយបានគ្រប់គ្រាន់
- ទទួលទានអាហារម្តងបន្តិចនិងអោយបានច្រើនដងក្នុងមួយថ្ងៃ
- ទទួលទានទឹកអោយបានច្រើនក្នុងពេលថ្ងៃ
- ទទួលទានអាហារូបត្ថម្ភរក្សារគភ៌ (Fertina)
- ធ្វើចលនាដោយសន្សឹមៗពេលក្រោកពីដំណេក
មានធ្លាក់សនៅបរិវេណទ្វារមាស
ដំណោះស្រាយ៖
- រក្សាអនាម័យបរិវេណទ្វារមាស
- ប្រើប្រាស់សំឡីអនាម័យនិងធ្វើការផ្លាស់ប្តូរអោយបានញឹកញាប់
- ពិភាក្សាជាមួយនិងវេជ្ជបណ្ឌិតជំនាញក្នុងករណីមិនធូរស្រាល
ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល