អាការៈធ្លាក់សគឺជាសញ្ញាដែលបង្ហាញថាប្រដាប់បន្តពូជរបស់ស្ត្រីកំពុងមានបញ្ហា មានស្ត្រីមួយចំនួនធំឧស្សាហ៍ជួបប្រទះបញ្ហាធ្លាក់សនេះ (ជារៀងរាល់ខែ) ជាពិសេសនៅក្នុងវ័យបន្តពូជតែម្តង។ ក៍ប៉ុន្តែអាការៈធ្លាក់សមិនមែនមានន័យថាសុទ្ធតែជាជំងឺទាំងអស់នោះទេ វាក៍អាចជាផ្នែកមួួយនៃមុខងាររបស់ប្រដាប់បន្តពូជរបស់ស្ត្រីដែលមានការប្រែប្រួលដោយសារបំរែបំរួលរបស់ប្រពន្ធ័អរម៉ូនផងដែរ។ ជាទូទៅការអង្កេតពណ៌របស់ ស ក៍អាចជួយអោយអ្នកបានដឹងតម្រុយខ្លះៗអំពីសុខភាពរបស់អ្នកផងដែរ។ ពណ៌របស់សមានដូចជា៖
ពណ៌ស ឧស្សាហ៍កើតមាននៅក្នុងអំលុងពេលស្ត្រីទំលាក់ស៊ុត ជាធម្មតាមិនមានក្លិនអ្វីទេ (សុខភាពល្អធម្មតាមិនមានអ្វីគួរអោយបារម្ភ) ប៉ុន្តែប្រសិនជាមានក្លិនមិនល្អ ឬមានអាការៈរមាស់ វាអាចនិងបណ្តាលមកពីមេរោគផ្សិតឬបាក់តេរីឆ្លងដែលត្រូវធ្វើការពិនិត្យនិងព្យាបាល
ពណ៌លឿង សដែលមានពណ៌លឿងភាគច្រើនអាចបណ្តាលមកពីមេរោគឆ្លងផ្សេងៗជាពិសេសជំងឺកាមរោគ ជំងឺផ្សិត
ពណ៌ថ្លា អាការៈធ្លាក់សដែលមានពណ៌ថ្លាជាទូទៅឧស្សាហ៍កើតមានក្នុងទំលាក់ស៊ុត មុនឬក្រោយមករដូវ អាការៈធ្លាក់សបែបនេះគឺជារឿងធម្មតាដែលមិនមានអ្វីគួរអោយបារម្ភទេ (ជួនការសនេះមានលក្ខណៈស្អិតៗ)
ប្រសិនអ្នកមានអាការៈធ្លាក់សហើយមានរមាស់ឬក្រហាយឬមានក្លិនមិនល្អ សូមអញ្ជើញទៅពិគ្រោះជាមួួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នក