ហេតុអ្វីបានជាគ្រូពេទ្យណែនាំអោយស្ត្រីមានផ្ទៃពោះ ទទួលទានអាហារូបត្ថម្ភរក្សាគភ៌?

អាការៈស្លេកស្លាំងក្នុងអំលុងពេលមានផ្ទៃពោះ

នៅក្នុងអំលុងពេលមានផ្ទៃពោះស្ត្រីប្រឈមជាមួយនិងបញ្ហាជាច្រើនដែលទាក់ទងទៅនិងសុខភាពនិងហានិភ័យផ្សេងៗ ដែលអាចបណ្តាលអោយម្តាយនិងទារកប្រឈមជាមួយនិងគ្រោះថ្នាក់ផ្សេងៗប្រសិនជាមិនបានទទួលការពិនិត្យតាមដាននិងព្យាបាលបានត្រឹមត្រូវ។ នៅក្នុងចំណោមហានិភ័យទាំងនោះយើងសង្កេតឃើញ ជំងឺស្លេកស្លាំងក្នុងអំលុងពេលមានផ្ទៃពោះគឺជាបញ្ហាមួយដែលឧស្សាហ៍កើតមានលើស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះ

ជំងឺស្លេកស្លាំងគឺជាអាការៈឬសញ្ញាដែលបង្ហាញអំពីកង្វះគ្រាប់ឈាមក្រហមរបស់ស្ត្រី គ្រាប់ឈាមក្រហមនេះមានមុខងារយ៉ាងសំខាន់នៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសារពាង្គកាយទាំងមូល។ កង្វះគ្រាប់ឈាមក្រហមនៅក្នុងអំលុងពេលមានផ្ទៃពោះគឺជាបញ្ហាមួយដែលគួរអោយព្រួយបារម្ភ ព្រោះវាអាចបណ្តាលអោយស្ត្រីនិងទារកនៅក្នុងផ្ទៃប្រឈមនិងបញ្ហាមួយចំនួនដូចជា ទារកមិនគ្រប់ទំងន់ ទារកកើតមិនគ្រប់ខែ និង ទារកស្លាប់នៅក្នុងផ្ទៃជាដើម

មានកត្តាជាច្រើនដែលបណ្តាលអោយស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះប្រឈមនិងជំងឺកង្វះគ្រាប់ឈាមក្រហម ខាងក្រោមនេះគឺជាមូលហេតុចំបងៗនៃជំងឺខ្វះគ្រាប់ឈាមក្រហមដែលឧស្សាហ៍ជួបប្រទះក្នុងពេលមានផ្ទៃពោះ៖

  • ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្តាលមកពីកង្វះជាតិដែក
  • ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្តាលមកពីកង្វះជាតិហ្វូលិកអាស៊ីត
  • ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្តាលមកពីកង្វះជាតិវីតាមីន បេ១២
  • ​ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្តាលមកពីកង្វះជាតិសង្ក័សី
  • ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្តាលមកពីកង្វះជាតិអ៊ីយ៉ូត

រោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមក្នុងអំលុងពេលមានផ្ទៃពោះភាគច្រើនស្តែងចេញតាមរូបភាពដូចខាងក្រោម

  • ខ្សោយកំលាំង
  • ឧស្សាហ៍វិលមុខ
  • ពិបាកដកដង្ហើម
  • ចង្វាក់បេះដូងមិនទៀងទាត់
  • ឈឺចាប់នៅដើមទ្រូង
  • ស្លេកស្លាំងបបូរមាត់ ចុងក្រចក និងស្បែក
  • ត្រជាក់ចុងដៃ ចុងជើង
  • រវើរវាយច្រើន

ចំពោះសុខភាពរបស់ស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះការព្យាបាលតាមរយៈទទួលទានបន្ថែមនូវគ្រាប់ជាតិដែក ឬអាហារូបត្ថម្ភរក្សាគភ៌(Fertina) អាចជួយការពារនិងកាត់បន្ថយហានិភ័យរបស់ជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ ក្រៅពីការរទទួលទានបន្ថែមថ្នាំគ្រាប់ជាតិដែកនិងអាហារូបត្ថម្ភ ការរក្សាទំលាប់ទទួលទានអាហារសុខភាពដែលយើងបរិភោគប្រចាំថ្ងៃក៍អាចជួយការពារជំងឺខ្វះគ្រាប់ឈាមក្រហមបានដែរ អាហារទាំងនោះមានដូចជា៖

  • ស្ពៃ ឬបន្លែពណ៌បៃតងចាស់
  • ផ្លែឈើ
  • ស៊ុត
  • គ្រាប់ធញ្ញជាតិ
  • សណ្តែកសៀង ឬ តៅហ៊ូ

ដើម្បីសុវត្ថិភាពសូមធ្វើការតាមដាននិងពិនិត្យផ្ទៃពោះជាប្រចាំជាមួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នក

Related post