ស្ត្រីនិងការឈឺចាប់ពេលមករដូវ
អាការៈឈឺចាប់ពេលមករដូវ គឺជាសុបិន្តអាក្រក់មួយដែលកើតចំពោះស្ត្រីមួយចំនួនធំហើយវាបានធ្វើអោយរំខាន ទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត អាការៈឈឺចាប់ទាំងនេះភាគច្រើនស្តែងឡើងក្នុងអំលុងពេលពី៥ថ្ងៃទៅ១១ថ្ងៃមុនពេលស្ត្រីធ្លាក់រដូវ
អាការៈឈឺចាប់ពេលមករដូវភាគច្រើនមានដូចជា៖
- ឈឺក្បាល
- ឈឺពោះ ហើមពោះ
- មិនចង់ក្រោក
- គ្មានកំលាំង
- ទល់លាមកឬរាគរូស្
- កើតមុន ឬ សង្កៀរសុដន់

វិធីសាស្ត្រដែលអាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវមានដូចជា៖
- ព្យាយាមទទួលទានអាហារដែលសំបូរជីវជាតិចិញ្ចឹម (ត្រី សាច់ ស៊ុត បន្លែនិងផ្លែឈើជាដើម)
- ជៀសវាងឬកាត់បន្ថយជាតិស្រវឹង កាហ្វេ បារីនិងជាតិប្រៃ
- ព្យាយាមកាត់បន្ថយអាហារដែលមានជាតិផ្អែម
- អនុវត្តលំហាត់ប្រាណអោយបានទៀងទាត់
