ស្ត្រីខ្វះទឹកភ្លោះនៅក្នុងអំលុងពេលមានផ្ទៃពោះ ត្រូវឧស្សាហ៍ទទួលទានអាហារទាំងនេះដើម្បីជួយបង្កើនទឹកភ្លោះ

ទឹកភ្លោះមានប្រយោជន៍និងសារៈសំខាន់ច្រើនណាស់ចំពោះការលូតលាស់របស់ទារកនៅក្នុងផ្ទៃដូចជា ការពារទារករបស់អ្នកនៅក្នុងផ្ទៃពីការប៉ះទង្គិចផ្សេងៗ ជួយបង្កភាពងាយស្រួលដល់ការលូតលាស់របស់សួតនិងប្រពន្ធ័រំលាយអាហាររបស់ទារក និងការពារទារកពីជាតិពុលផ្សេងៗ ក្នុងករណីកង្វះទឹកភ្លោះនៅក្នុងត្រីមាសដំបូងឬដើមត្រីមាសបន្ទាប់ ទារកអាចនិងមានសភាពលូតលាស់យឺតយ៉ាវឬអាចប្រឈមនិងរលូត។

កត្តាដែលបណ្តាលអោយស្ត្រីជួបប្រទះកង្វះទឹកភ្លោះក្នុងអំលុងពេលមានផ្ទៃពោះភាគច្រើនគឺស្ត្រីដែលទទួលទានទឹកបានតិច និងកត្តារួមផ្សំដ៍ទៃមួយចំនួនទៀតដូចជា៖

  • មានផ្ទៃពោះលើសពី ៤២សប្តាហ៍
  • សុក​​ មានសុខភាពខ្សោយ
  • ការប្រើប្រាស់ឱសថព្យាបាលមួយចំនួន
  • ទារកមានវិបត្តិតំរង់នោម
  • ទារកភ្លោះនៅក្នុងផ្ទៃប៉ុន្តែលូតលាស់មិនស្មើរគ្នា
  • ម្តាយទទួលជំងឺឆ្លងដែលបណ្តាលមកពីមេរោគមួយចំនួន

វីធីសាស្ត្រងាយៗតាមបែបធម្មជាតិជួយបង្កើនទឹកភ្លោះ

  • ទទួលទានទឹកអោយបានច្រើន «យ៉ាងហោចណាស់ទទួលទានទឹកអោយបាន ៨កែវទៅ១០កែវ ឬចំណុះប្រហែល ១លីត្រកន្លះទៅ២លីត្រក្នុងមួយថ្ងៃនិងជារៀងរាល់ថ្ងៃ
  • ទទួលទានបន្លែនិងផ្លែឈើដែលសំបូរជាតិទឹក។ចំពោះបន្លែមានដូចជា ត្រសក់ ស្ពៃក្តោបស្រួយ ម្រិចខ្ចី ស្ពៃខៀវ ឆៃថាវ ផ្កាខាត់ណា ផ្ទីជាដើម។ ចំណែកផ្លែឈើមានដូចជា ផ្លៃឪឡឹក ផ្លែប៉េងប៉ោះ ផ្លែស្ត្របប៊ឺរី ផ្លែស្ពឺ និងផ្លែទំពាំងបាយជូជាដើម។ ចំពោះវិធីដែលងាយស្រួលជាងគេនិងសមស្របសំរាប់ប្រទេសកម្ពុជាយើងគឺ ទទួលទានទឹកអំពៅសុទ្ធដោយមិនមានទឹកកក

 

ចំណាំ៖ ក្នុងអំលុងពេលមានផ្ទៃពោះស្ត្រីគួរតែជៀសវាងការទៅសួរសុខទុក្ខអ្នកជំងឺនៅតាមទីកន្លែងដែលប្រឈមនិងហានិភ័យនៃជំងឺឆ្លង ដើម្បីបង្កាជំងឺផ្សេងៗដែលឆ្លងដោយមិនដឹងខ្លួននិងប៉ះពាល់ដល់សុខភាពរបស់ម្តាយក៍ដូចជាសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ

ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដោយចៃដន្យក្នុងអំលុងពេលមានផ្ទៃពោះ សូមតាមដាននិងពិគ្រោះជាមួយនិងវេជ្ជបណ្ឌិតជំនាញដែលនៅក្បែរលោកអ្នកអោយបានទៀងទាត់។

Related post