បើចង់បានកូនឆាប់ៗ ត្រូវចេះរកមើលថ្ងៃល្អ

ការទំលាក់ស៊ុតរបស់ស្ត្រីគឺជាដំណាក់កាលដែលកន្សោមពងរបស់ស្ត្រីទំលាក់កោសិការបន្តពូជភេទញី ដែលការទំលាក់ស៊ុតនេះជាធម្មតាកើតឡើងក្នុងរយៈពេលមួយខែម្តងសំរាប់ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជ​ ស៊ុតដែលទំលាក់ចេញមកនេះនិងធ្វើដំណើរមកកាន់តួស្បូនតាមរយៈដៃស្បូន ហើយនៅរង់ចាំការបង្កកំណើតជាមួយនិងកោសិការភេទឈ្មោលរបស់បុរសក្នុងករណីមានការរួមភេទ។

ខាងក្រោមនេះគឺជាសញ្ញានៃការទំលាក់ស៊ុតរបស់ស្ត្រីដែលអ្នកគួរតែចាប់អារម្មណ៍ដើម្បីជួយអោយអ្នកទទួលបានបុត្រដូចប្រាថ្នា៖

  • កើនកំដៅនៅក្នុងខ្លួន
  • មានទឹករំអិលបរិវេណទ្វារមាស
  • មាត់ស្បូនប្រែប្រួល
  • មានធ្លាក់ឈាមបន្តិចបន្តួច
  • មានអាការៈតឹងសុដន់
  • មានអាការៈដូចជាហើមពោះ
  • មានចំណង់ផ្លូវភេទ
  • មានអាការៈវិលមុខ ឬឈឺក្បាល
  • ឆាប់ទទួលក្លិន និងរស់ជាតិ
  • មានអាការៈឈឺចាប់ «មានស្ត្រីមួយចំនួនទទួលអាការៈរមួលនិងឈឺចាប់ក្នុងអំលុងពេលទំលាក់ស៊ុត»

ប្រសិនជាអ្នកមានសញ្ញាដូចរៀបរាប់ខាងលើ សរីរាង្គបន្តពូជអ្នកប្រហែលជាកំពុងរៀបចំទំលាក់ស៊ុតហើយ។ ការួមភេទនៅក្នុងរយៈពេលនេះគឺផ្តល់អោយអ្នកនូវភាពជោគជ័យខ្ពស់ក្នុងការមានផ្ទៃពោះ។ ស្ត្រីដែលមានបំណងយកបុត្រគួរគាប្បីទទួលទានអាហារូបត្ថម្ភជំនួយសុខភាពនិងរក្សាគភ៌យ៉ាងតិចណាស់អោយបានមួួយខែមុនពេលមានផ្ទៃពោះ (Fertina)

សូមពិភាក្សាជាមួយវេ​ជ្ជបណ្ឌិតជំនាញដែលនៅក្បែរអ្នកដើម្បីទទួលមានសុវត្ថិភាពក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល។

Related post