ប្រញាប់ធ្វើការរួមដំណេកក្រោយសម្រាលអាចនិងមានគ្រោះថ្នាក់ បើសុខភាពរបស់ស្ត្រីមិនទាន់មានភាពរឹងមាំ

បំរ៉ែបំរួលរបស់អរ័ម៉ូនក្រោយពេលសម្រាលអាចនិងបណ្តាលអោយប្រដាប់បន្តពូជរបស់ស្ត្រីមានលក្ខណៈមិនអំណោយផលចំពោះការរួមភេទជាលើកដំបូងដូចជាស្ងួតទ្វារមាស និងមិនមានចំណង់ជាដើមដែលជាមូលហេតុបណ្តាលអោយការរួមភេទដំបូងក្រោយសម្រាលអាចនិងមានការឈឺចាប់។ ចំពោះស្ត្រីក្រោយសម្រាលមិនគួរប្រញាប់ទទួលការួមដំណេកឆាប់រហ័សពេកទេ គួរតែរងចាំអោយសុខភាពបានរឹងមាំជាមុន យ៉ាងហោចណាស់៦សប្តាហ៍ទៅ១២សប្តាហ៍ក្រោយពេលសម្រាលឬអាចនិងយូរជាងនេះអាស្រ័យទៅនិងស្ថានភាពសុខភាពនិងមុខរបួសជាក់ស្តែង

វិធីសាស្ត្ររួមភេទដែលមានសុវត្ថិភាព

  • ប្រើប្រាស់ឱសថបន្ថយការឈឺចាប់ក្នុងករណីអ្នកមានការឈឺចាប់ខ្លាំង
  • ប្រើប្រាស់ប្រេងរំអិលជំនួយ
  • ប្រើការរួមភេទដោយដៃជំនួសប្រដាប់បន្តពូជ
  • រកពេលវេលាដែលសមរម្យដែលអ្នកមិនមានអារម្មណ៍ថាអស់កំលាំង
  • ចាប់ផ្តើមសកម្មភាពរួមភេទដោយថ្នមៗនិងសន្សឹមៗ

ចំណាំ៖ ក្រោយពេលសម្រាល ស្ត្រីគួរតែជ្រើសរើសនិងប្រើប្រាស់មធ្យាបាយពន្យារកំណើតណាមួយក្នុងការការពារការមានផ្ទៃពោះជាលើកទីពី

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល។

 

Related post