យោងទៅលើការសិក្សាជាច្រើនបានបញ្ជាក់ថាស្ត្រីជក់បារី ឬរស់នៅក្នុងបរិស្ថានជុំវិញដែលមានអ្នកជក់បារីនៅក្នុងអំលុងពេលមានផ្ទៃពោះប្រឈមនិងបញ្ហាជាច្រើន ជាពិសេសប៉ះពាល់ទៅលើការលូតលាស់របស់ទារកនៅក្នុងផ្ទៃក៍ដូចជាក្រោយសសម្រាល…
ជាមធ្យមនៅក្នុងបារីមួយដើមមានសារជាតិគីមីច្រើនជាង ៤០០០ប្រភេទដែលមានផលរំខាននិងប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាពរបស់ស្ត្រីនិងទារកនៅក្នុងផ្ទៃ ជាលទ្ធផលស្ត្រីដែលប្រឈមនិងផ្សែងបារីក្នុងអំលុងពេលមានផ្ទៃពោះអាចបណ្តាលអោយមានផលរំខាននិងប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ទារកដូចជា៖
ទោះបីជាស្ត្រីមានផ្ទៃពោះមិនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ជាមួយនិងផ្សែងបារីក៍ដោយ ក៍ស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃនៅតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដែលបណ្តាលមកពីសារជាតិគីមីរបស់ផ្សែងបារីដែលបន្សល់នៅក្នុងបរិវេណដែលមានមនុស្សធ្លាប់ពិសាបារី សារជាតិគីមីទាំងអស់នោះអាចនៅបន្សល់តាមរយៈសម្ភារៈឬឧបករណ៍ប្រើប្រាស់មួយចំនួនដូចជា សាឡុង កំរាលព្រំ ឬកំរាលទ្រាប់ជើង នៅលើតុ កៅអីជាដើម។ល។
សារជាតិគីមីពុលដែលបន្សល់ក្រោយពីផ្សែងបារីទាំងនោះអាចបន្តជាប់ជាមួយនិងសម្ភារៈទាំងអស់នោះរហូតដល់រាប់ខែ ឬរាប់ឆ្នាំប្រសិនមិនមានការសំអាតបានត្រឹមត្រូវនោះទេ។ សារជាតិគីមីពុលទាំងអស់នោះអាចជ្រាបចូលទៅក្នុងប្រពន្ធ័ឈាមរបស់ម្តាយនិងបន្តចូលទៅកាន់ទារកនៅក្នុងផ្ទៃក្រោយពេលមានការប៉ះពាល់ដោយផ្ទាល់ទៅលើជាតិគីមីពុលដែលបន្សល់ដោយផ្សែងបារីទាំងនោះ។
ដើម្បីសុខភាពនិងសុវត្ថិភាពរបស់ទារកនៅក្នុងផ្ទៃ សូមជៀសវាងអោយឆ្ងាយពីបរិវេណដែលមានអ្នកពិសាបារី រក្សាអនាម័យអោយបានខ្ជាប់ខ្ជួន ទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព ឧស្សាហ៍ធ្វើលំហាត់ប្រាណជាប្រចាំនិងទទួលទានអាហារូប្តម្ភរក្សារគភ៌ (Fertina)
សូមពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅក្បែរលោកអ្នកក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល