កូនក្រៅស្បូនគឺជាការវិវត្តន៍របស់ស៊ុតដែលបានបង្កកំណើតរួចហើយធ្វើការលូតលាស់នៅខាងក្រៅតួស្បូន កូនក្រៅស្បូនអាចនិងបណ្តាលអោយប៉ះពាល់ដល់សុខភាពនិងអាយុជីវិតស្ត្រីជាម្តាយ ឬមានផលវិបាកចំពោះសុខភាព និងការមានកូនទៅថ្ងៃអនាគតប្រសិនជាមិនបានទទួលការពិនិត្យតាមដាននិងព្យាបាលបានទាន់ពេលវេលា។
ស្បូនគឺជាផ្នែកមួយនៃសរីរាង្គបន្តពូជរបស់ស្ត្រីដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃមុនពេលសំរាល។ នៅក្នុងដំណាក់កាលត្រីមាសដំបូងនេះ ស៊ុតដែលបានបង្កកំណើតរួមគ្នារវាងមេជីវិតឈ្មោលនិងមេជីវិតញីរួចហើយនោះនិងបន្តធ្វើដំណើរទៅកាន់តួស្បូនដែលជាកន្លែងសំរាប់ធ្វើការចាក់សំបុកនិងរីកលូតលាស់ ក៍ប៉ុន្តែមិនមែនរាល់ស៊ុតទាំងអស់សុទ្ធតែអាចធ្វើដំណើទៅដល់តួស្បូនដោយសុវត្ថិភាពទាំងអស់នោះទេ មានស្ត្រីមួយចំនួន (ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០នាក់) ប្រឈមនិងវិបត្តិដោយការធ្វើដំណើរបស់ស៊ុតមិនអាចមកដល់ក្នុងបរិវេណតួស្បូនប្រកបដោយសុវត្ថិភាពដែលជាលទ្ធផលបណ្តាលអោយស្ត្រីជាម្តាយប្រឈមនិងហានិភ័យម៉្យាងដែលយើងហៅថា «កូនក្រៅស្បូន»។
ស្ត្រីទើបមានផ្ទៃពោះខែដំបូងហើយមានសញ្ញាទាំងនេះត្រូវប្រុងប្រយត្ន័
ក្អួតចង្អោរ និង ស្រៀវសុដន់គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានចំពោះស្ត្រីដែលមានកូននៅក្រៅស្បូន ក្រៅពីសញ្ញាទាំងពីខាងលើនេះក៍មានសញ្ញាមួយចំនួនផ្សេងៗទៀតដែលស្ត្រីត្រូវធ្វើការកត់សំគាល់ដូចជា៖
កត្តាដែលបណ្តាលអោយមាន កូនក្រៅស្បូន
រាល់ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជគឺអាចប្រឈមនិងកូនក្រៅស្បូនដូចគ្នា ប៉ុន្តែស្ត្រីដែលមានបញ្ហាដូចខាងក្រោមនេះ អាចប្រឈមនិងហានិភ័យកូនក្រៅស្បូនច្រើនជាងស្ត្រីដែលមានសុខភាពល្អ កត្តាដែលអាចបណ្តាលអោយមានបញ្ហាកូនក្រៅស្បូនមានដូចជា៖
ការពិនិត្យតាមដាននៅក្នុងអំលុងពេលមានផ្ទៃពោះមានសារៈសំខាន់ក្នុងការរក្សានិងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ សូមពិគ្រោះជាមួយគ្រូពទ្យជំនាញដែលនៅក្បែរអ្នកដើម្បីសុខភាពរបស់អ្នកនិងទារកនៅក្នុងផ្ទៃរបស់អ្នក។