ចំពោះមនុស្សធម្មតាការត្រាំទឹកក្តៅ(សូណា ឬ ចាក់គូហ្សី)នៅក្នុងរដូវរងារ ជាពិសេសគឺរដូវភ្លៀងគឺពិតជាជួយអោយស្រួលខ្លួន អោយសាច់ដុំសំរាកនិងកាត់បន្ថយជាតិពុលនៅក្នុងខ្លួន ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ(ជាពិសេសត្រីមាសដំបូង)បែរជាមិនគួរធ្វើទៅវិញ។
ចំពោះស្ត្រីមានផ្ទៃពោះត្រីមាសដំបូងការត្រាំទឹកក្តៅអាចបង្កផលវិបាកជាច្រើនចំពោះសុខភាពរបស់ទារកនៅក្នុងផ្ទៃដូចជា៖
ពិតមែនតែការត្រាំទឹកក្តៅក្នុងអំលុងពេលមានផ្ទៃពោះអាចបណ្តាលអោយស្ត្រីនិងទារកនៅក្នុងផ្ទៃប្រឈមនិងហានិភ័យច្រើន ប៉ុន្តែមិនមែនមានន័យថាស្ត្រីត្រូវតែមុជទឹកត្រជាក់នៅក្នុងខែរងារឬខែវស្សានោះទេ ការត្រាំទឹកក្តៅនិងមុជទឹកត្រជាក់ក្នុងអំលុងពេលមានផ្ទៃពោះសុទ្ធតែមានផលអវិជ្ជមានដូចគ្នា។ ដើម្បីសុវត្ថិភាពស្ត្រិក្នុងត្រីមាសដំបូងគួរតែមុជទឹកផ្កាឈូកឬទឹកធុងដែលមានសីតុណ្ហភាពក្តៅអ៊ុនៗ (ជៀសវាងការត្រាំ) ការមុជទឹកមុនពេលចូលដំណេកមានប្រយោជន៍ចំពោះសុខភាពដូចជា៖
សូមធ្វើការពិនិត្យពិគ្រោះនិងពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅក្បែអ្នកក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល