៦សប្តាហ៍ក្រោយសម្រាលដែលគ្រូពេទ្យជំនាញធ្វើការតាមដាន
ក្នុងនាមជាវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រីម្នាក់ដែលបញ្ចប់ការសិក្សាឯកទេសពីប្រទេសបារាំងនិងបានបំរើការនៅក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក «ហៅកាត់ថាមន្ទីពេទ្យជប៉ុន» លោកស្រីវេជ្ជបណ្ឌិត ឆន ណាណែត ប្រធានផ្នែកក្រោយសម្រាលមានប្រសាសន៍ថា ការតាមដានពិនិត្យសុខភាពជាប្រចាំនៅក្នុងអំលុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់ក្នុងការការពារនិងព្យាបាលជំងឺមួយចំនួនដែលអាចបណ្តាលអោយមានហានិភ័យចំពោះសុខភាពរបស់ម្តាយនិងទារកនៅក្នុងពេលសម្រាល។ ក្រៅពីការតាមដានសុខភាពក្នុងអំលុងពេលមានផ្ទៃពោះ ការពិនិត្យតាមដានក្រោយសម្រាលក៍មានសារៈសំខាន់ណាស់ដែរដើម្បីអោយមានភាពប្រាកដថាទាំងទារកក្រោយសម្រាលនិងម្តាយមានសុវត្ថិភាពនិងសុខភាពប្រសើរ «សរីរាង្គផ្សេងល្អប្រសើរនិងត្រលប់មករកសភាពធម្មតា» ខាងក្រោមនេះគឺជាចំនុចខ្លះៗដែលគ្រូពេទ្យត្រូវធ្វើការអង្កេតនិងតាមដានក្រោយពេលសម្រាល៖
ចំនុចដែលគ្រូពេទ្យតាមដានសុខភាពរបស់ម្តាយ
ចំនុចដែលគ្រូពេទ្យតាមដានសុខភាពរបស់ទារក
សូមពិភាក្សាជាមួយនិងគ្រូពេទ្យជំនាញដែលនៅក្បែរអ្នកក្នុងអំលុងពេលមានផ្ទៃពោះក៍ដូចជាក្រោយសម្រាល និងសូមជៀសវាងការប្រើប្រាស់ឱសថព្យាបាលណាមួយដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ។ ឬអញ្ជើញមកកាន់គ្លីនិកនិងសម្ភព សុខាទួលសង្កែ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 7:30 នាទីព្រឹករហូតដល់ម៉ោង 7:30 នាទីល្ងាច ដែលមានបំរើសេវាពិគ្រោះប្រឹក្សាផ្នែកសម្ភព រោគស្ត្រី សម្រាលដោយធម្មជាតិនិងដោយវះកាត់ អេកូសាស្ត្រ វិភាគវេជ្ជសាស្ត្រ និងជំងឺទូទៅ មនុស្សចាស់និងកុមារ។ សូមបញ្ជាក់ថាគ្លីនិកនិងសម្ភព សុខាទួលសង្កែ មានទីតាំងនៅអគារលេខ 49G ផ្លូវលេខ 907 សង្កាត់ទួលសង្កែ ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនងណាត់ជួបជាមួយលោកស្ត្រីវេជ្ជបណ្ឌិត ឆន ណាណែត ជាមុនបានតាមរយៈលេខទូរសព្ទ័ 092 460 961