ស្ត្រីគ្រប់រូបអាចប្រឈមនិងវិបត្តិរាំងរដូវគ្រប់ពេលវេលាប្រសិនជាមានបញ្ហាទាំងអស់នេះ

ការរាំងរដូវគឺសំដៅទៅលើអាការៈមិនមករដូវរបស់ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជ តាមធម្មជាតិរបស់ស្ត្រីនៅក្នុងវ័យបន្តពូជមានការមករដូវម្តងក្នុងរយៈពេល ២៨ថ្ងៃ ប៉ុន្តែក៍មានស្ត្រីមួយចំនួនមករដូវក្នុងអំលុងពេលលើសឬក៍តិចជាង ២៨ថ្ងៃបន្តិចបន្តួចអាស្រ័យទៅនិងបំរ៉ែបំរួលអ័រម៉ូនឬសរីរាង្គរបស់ពួកគេ។ អាការៈរាំងរដូវឧស្សាហ៍កើតមានលើស្ត្រីស្ទើរតែគ្រប់រូបដែលស្ថិតនៅក្នុងវ័យបន្តពូជ។ អាការៈរាំងរដូវភាគច្រើនបណ្តាលមកពីការមានផ្ទៃពោះ កំឡុងពេលបំបៅដោះ ជំងឺរាំរ៉ៃ វិបត្តិផ្លូវចិត្ត របួស និងការប្រើប្រាស់ឱសថព្យាបាលផ្សេងៗ

 

 

អាការៈរាំងរដូវភាគច្រើនស្តែងចេញសញ្ញាដូចខាងក្រោម

  • មានទឹកដោះនៅលើក្បាលដោះ
  • មានអាការៈជ្រុះសក់
  • ឈឺក្បាល
  • ស្រវ៉ាំងភ្នែក
  • មានដុះរោមច្រើននៅលើផ្ទៃមុខ
  • ឈឺចាប់អាងត្រគាក
  • និង ចេញមុនជាដើម

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកមុននិងប្រើប្រាស់ឱសថព្យាបាលណាមួយដោយគ្មានវេជ្ជបញ្ជា

Related post