សក់ជ្រុះក្រោយសម្រាលលែងជាបញ្ហាទៀតហើយជាមួួយនិងតិចនិចខាងក្រោម

ក្រោយពេលសម្រាលមានស្ត្រីមួយចំនួនប្រឈមនិងអាការៈជ្រុះសក់ច្រើន និងមានស្ត្រីខ្លះទៀតប្រឈមនិងអាការៈជ្រុះសក់តិចតួច។ ជាធម្មតា ៨៥ ទៅ ៩៥ភាគរយនៃសសៃសក់របស់យើងបន្តលូតលាស់គ្រប់ពេលវេលា ប៉ុន្តែជាមួយនិងបំលាស់ប្តូររបស់អរ័ម៉ូន។​ ក្នុងដំណាក់កាលមានផ្ទៃពោះស្ត្រីសសៃសក់របស់ស្ត្រីមានការលូតលាស់លឿនជាងធម្មតា មានសភាពក្រាស់ល្អនិងរឹងមាំនៅក្នុងអំលុងពេលមានផ្ទៃពោះ។

ផ្ទុយទៅវិញ សសៃសក់របស់ស្ត្រីប្រែជាទន់ខ្យោយ ងាយនិងជ្រុះក្រោយពេលសម្រាលរួចចាប់ពីខែដំបូងរហូតដល់ខែទី៦ ជាពិសេសគឺនៅក្នុងអំលុងពេល៣ខែដំបូងក្រោយសម្រាលតែម្តង។ អាការៈជ្រុះសក់ទាំងនេះកើតមានច្រើនទៅលើក្រុមស្ត្រីដែលមានសក់វែង ឬក្រុមស្ត្រីដែលមានសសៃសក់រឹងមាំនិងក្រាស់ល្អក្នុងអំលុងពេលមានផ្ទៃពោះ ។ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗក្នុងការការពារនិងទប់ស្កាត់បញ្ហាជ្រុះសក់ក្រោយសម្រាលដែលស្ត្រីអាចសាកល្បងអនុវត្តបាន៖

  • ទុកសក់អោយបានខ្លីតាមដែលអាចធ្វើទៅបាន
  • ជៀសវាងការប្តូពណ៌សក់
  • ប្រើប្រាស់សាប៊ូដែលមិនមានជាតិគីមី
  • ប្រើប្រាស់ប្រេងអប់សសៃសក់
  • ទទួលទានអាហារដែលសំបូរជាតិវីតាមីននិងសារធាតុរ៉ែដែលមានប្រយោជន៍ដូចជា ជាតិដែក សង្ក័សី វីតាមីនសេ សេលេញូមជាដើម (CollagenPlus)
  • ប្រើប្រាស់ផលិតផលដែលមានជាតិកូឡាជែន
  • ជៀសវាងការប្រើប្រាស់ក្រាស់ឬស្និតដែលងាយនិងធ្វើអោយសសៃសក់ជ្រុះ

សូមពិភាក្សាជាមួយនិងគ្រូពេទ្យជំនាញដែលនៅក្បែរអ្នកក្នុងករណីអ្នកមានបញ្ហាជ្រុះធ្ងន់ធ្ងរ 

 

Related post