ការបញ្ចុះតំលៃពិសេសសំរាប់ខែតុលា របស់មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្ស

ជាមួយនិងការចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សនិងផ្តល់ជូននូវការបញ្ចុះតំលៃពាក់កណ្តាលសំរាប់រាល់សេវាពិគ្រោះជំងឺគ្រប់ប្រភេទជូនដល់អតិថិជនដែលបានអញ្ជើញមកធ្វើការតាមដាននិងពិនិត្យសុខភាពនៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សនៅថ្ងៃពុធ ទី១០ ខែ១០ ឆ្នាំ ២០១៨​ខាងមុខនេះ

ចំពោះបងប្អូនដែលមានធុរៈនិងមិនបានធ្វើដំណើរទៅជួបជុំបងប្អូននៅឯស្រុកកំណើត ឬរមណីយដ្ឋានឆ្ងាយៗ នេះគឺជាឱកាសល្អមួយដែលអាចអាចសន្សំសំចៃទាំងពេលវេលា និងថវិការ។

សូមបញ្ជាក់ថា មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សបើកដំណើរការទទួលពិនិត្យពិគ្រោះ សំរាក និងសម្រាលជូនដល់អតិថិជនទាំងអស់ដូចធម្មតាជារៀងរាល់ថ្ងៃ(រួមទាំងថ្ងៃបុណ្យភ្ជុំបិណ្ឌ) ដែលសេវាទាំងនោះមានដូចជា៖

  • ពិនិត្យពិគ្រោះរោគស្ត្រី
  • ប្រឹក្សាគភ៌មានវិបត្តិ
  • សម្ភព និងវះកាត់រោគស្ត្រី
  • ពិនិត្យសុខភាពទារកនិងកុមារ
  • ចាក់វ៉ាក់សាំងបង្កាជំងឺកុមារនិងមនុស្សចាស់

ឆ្លៀតក្នុងឱកាសនេះ លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី (អតីតប្រធានផ្នែកសម្ភព មន្ទីពេទ្យកាល់ម៉ែត្រ និងបច្ចុប្បន្នជាក្រុមប្រឹក្សាភិបាលនិងជាប្រធានបច្ចេកទេសនៃមន្ទីរសម្ភពលុច្ស) ក៍សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែផ្តល់នូវការគាំទ្រនិងទំនុកចិត្តខ្ពស់ចំពោះមន្ទីរសម្ភពលុច្យកន្លងមក និងសូមជូនពរអោយបងប្អូនជនរួមជាតិខ្មែរទាំងអស់ជួបប្រទះតែនិងសុវត្ថិភាពនិងភាពរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ការបញ្ចុះតំលៃនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃពុធទី១០ ខែ១០ ឆ្នាំ២០១៨ នៅមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សដែលមានអាស័យដ្ឋានស្ថិតនៅអាគារលេខ ៤៨ មហាវិថី ព្រះនរោត្តម ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនងតាមរយៈទូសព្ទ័លេខ ០១៦ ៩៤១ ៧៥៨ ឬ ០៧៧ ៧៣ ៧៥ ៥៩

Related post