ជាមួយនិងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាពនិងទំនុកចិត្តខ្ពស់ មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សតែងតែផ្តល់នូវការលើកទឹកចិត្តចំពោះអតិថិជនរបស់ខ្លួនតាមរយៈការស្វ័យស្ថាបនា ការបណ្តុះបណ្តាលបង្កើនសមត្ថភាពនិងក្រមសិលធម៌របស់ក្រុមគ្រូពេទ្យជំនាញក៍ដូចជាការបញ្ចុះតំលៃសំរាប់ការពិគ្រោះពិភាក្សាអំពីបញ្ហាសុខភាពប្រចាំខែជារៀងរាល់ខែផងដែរ។ ជាក់ស្តែងដូចជាការបញ្ចុះតំលៃពាក់កណ្តាលនូវរាល់ការពិនិត្យពិគ្រោះពីភាក្សាជំងឺគ្រប់ប្រភេទដែលបានផ្តល់ជូនអតិថិជនទាំងអស់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ជាដើម។
ជាថ្មីម្តងទៀតសំរាប់ខែវិច្ឆិការនេះ មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សនិងផ្តល់ជូននូវការប្រឹក្សាពិគ្រោះនិងពិនិត្យជំងឺគ្រប់ប្រភេទដោយគិតតំលៃតែពាក់កណ្តាល ហើយការផ្តល់ជូននេះគឺមានរយៈពេលត្រឹមតែមួយថ្ងៃគត់នៅថ្ងៃអាទិត្យទី១១ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្ស។
កុំភ្លេចអញ្ជើញទៅពិគ្រោះនិងពិនិត្យសុខភាពនៅក្នុងមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្សដែលមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងតារយៈទូរសព្ទ័លេខ ០១៦ ៩៤១ ៧៥៨ និង ០៧៧ ៧៣៧ ៥៥៩
សូមចុចលើរូបផែនទីខាងលើដើម្បីស្វែងរកទីតាំងរបស់មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្ស