ពេលណាល្អបំផុតសំរាប់ការធ្វើតេស្តទឹកនោមមើលផ្ទៃពោះ

ការធ្វើតេស្តទឹកនោមរកមើលផ្ទៃពោះគឺជាវិធីសាស្ត្រដែលមានភាពងាយស្រួល ពេញនិយមនិងសន្សំសំចៃខ្ពស់ក្នុងការតាមដានពិនិត្យរកមើលថាអ្នកមានផ្ទៃពោះឬទេ។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ជាមួយនិងឧបករណ៍ពិនិត្យទឹកនោមដែលនៅក្នុងនោះមានផ្ទុកនូវសារធាតុផ្សំសំខាន់ៗមួយចំនួនដែលមានប្រតិកម្មជាមួយនិងអរ័ម៉ូនhCG ដែលមានលាយនៅក្នុងទឹកនោមរបស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ។

ពេលវេលាសំរាប់ធ្វើការពិនិត្យទឹកនោមស្វែងរកផ្ទៃពោះដែលល្អបំផុតគឺនៅពេលព្រឹកព្រលឹមក្រោយពីក្រោកពីដំណេក ព្រោះនៅក្នុងពេលនេះអរ័ម៉ូនhCG ដែលមានលាយនៅក្នុងទឹកនោមមានកំរិតខ្ពស់ដែលធ្វើអោយឧបករណ៍ពិនិត្យទឹកនោមងាយនិងឆ្លើយតបនិងមានភាពច្បាស់លាស់ខ្ពស់។

យ៉ាងណាមិញលទ្ធផលនៃការពិនិត្យទឹកនោមដម្បីបញ្ជាក់អំពីការមានផ្ទៃពោះរឹតតែច្បាស់ប្រសិនជាអ្នកបាត់រដូវហើយមានស្តែងចេញសញ្ញាដូចខាងក្រោម៖

  • តឹងណែនសុដន់
  • ឆ្អល់ឬរមួលពោះ
  • ល្ហិតល្ហៃ អស់កំលាំង
  • ចាញ់ក្លិន
  • ចង្អោរ

សំគាល់៖ ដើម្បីសុវត្ថិភាពសូមធ្វើការតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នក

Related post