ការបាត់រដូវគឺជាសញ្ញាមួយដែលបង្ហាញថាអ្នកអាចនិងកំពុងមានផ្ទៃពោះ ហើយនៅមានសញ្ញាជាច្រើនទៀតដូចជាតឹងសុដន់ អស់កំលាំង ញរ័ដើមទ្រូង…ជាដើម។ ដោយឡែកបច្ចុប្បន្ននេះការបញ្ជាក់អំពីការមានផ្ទៃពោះរឹតតែមានភាពងាយស្រួលតាមរយៈឧបករណ៍ពិនិត្យផ្ទៃពោះដែលមានលក់នៅលើទីផ្សាព្រមទាំងមានតំលៃសមរម្យនិងងាយស្រួលក្នុងការប្រើប្រាស់។
ជាធម្មតាឧបករណ៍ពិនិត្យផ្ទៃពោះកំរិតអរ័ម៉ូន hCG របស់ស្ត្រីមានផ្ទៃពោះដែលមាននៅក្នុងទឹកនោមមានកំរិតខ្ពស់ដែលនាំអោយឧបករណ៍ពិនិត្យផ្ទៃពោះបង្ហាញសញ្ញាពីឆ្នូតប្រសិនជាអ្នកមានផ្ទៃពោះ ក៍ប៉ុន្តែក៍មានស្ត្រីមួយចំនួនសង្កេតឃើញថាឧបករណ៍ពិនិត្យផ្ទៃពោះរបស់គាត់បង្ហាញពីឆ្នូតហើយមើលទៅដូចជារាងព្រាលៗមិនច្បាស់សោះ តើបែបនេះអាចបញ្ជាក់បានដែរឬទេថាគាត់កំពុងមានផ្ទៃពោះ?
បើទោះបីជាខ្សែឆ្នូតទាំងពីមិនសូវច្បាស់ក៍ដោយក៍អត្រាមានផ្ទៃពោះមានកំរិតខ្ពស់ដែរ (អោយតែមាន២ឆ្នូត) ចំពោះមូលហេតុដែលនាំអោយខ្សែឆ្នូតទាំងពីមិនសូវច្បាស់អាចបណ្តាលមកពីកត្តាជាច្រើនដូចជា៖
សំគាល់៖ ប្រសិនជាអ្នកសង្កេតឃើញថាឧបករណ៍ពិនិត្យផ្ទៃពោះរបស់អ្នកមានសញ្ញា២ឆ្នូតព្រាលៗ អ្នកគួរតែព្យាយាមសាកល្បងពិនិត្យសារជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃបន្ទាប់ និងបន្តធ្វើការតាមដានពិនិត្យជាមួយគ្រូពេទ្យជំនាញដែលនៅក្បែអ្នកបន្ទាបពីខ្សែឆ្នូតទាំងពីបង្ហាញច្បាស់។