វដ្តរដូវរបស់ស្ត្រីគឺជាចំណែកមួយយ៉ាងសំខាន់ចំពោះសុខភាពរបស់ស្ត្រី វដ្តរដូវរបស់ស្ត្រីមានរយៈពេលខុសៗពីគ្នាអាស្រ័យទៅតាមសរីរាង្គនិងសុខភាពរបស់ស្ត្រីម្នាក់ៗ ប៉ុន្តែជាធម្មតាស្ត្រីមករដូវមានរយៈពេលប្រហែល២៨ថ្ងៃម្តង និងមានរយៈពេលប្រហែលចន្លោះ៣ថ្ងៃទៅ៧ថ្ងៃ។ ស្ត្រីដែលមានសុខភាពល្អមានការមករដូវទៀងទាត់ជាងស្ត្រីដែលមានសុខភាពខ្សោយជាពិសេសចំពោះក្រុមស្ត្រីដែលប្រឈមនិងបញ្ហាមួយចំនួនដូចខាងក្រោម៖
ខ្ញីគឺជារុក្ខជាតិម្យ៉ាងដែលត្រូវបានប្រើប្រាស់នៅក្នុងក្បួនវេជ្ជសាស្ត្របុរាណរបស់ចិននិងឥណ្ឌាក្នុងការជួយពង្រឹងសុខភាព កាត់បន្ថយអាការៈហើម រលាកនិងការឈឺចាប់ផ្សេងៗជាពិសេសចំពោះស្ត្រីមុនពេលមករដូវ (ជួយអោយរដូវមកតិចជាងមុនចំពោះស្ត្រីដែលមករដូវយឺតយ៉ាវ) និងក្រោយពេលមករដូវ (ចំពោះស្ត្រីដែលមករដូវម្តងៗមានចំនួនច្រើនអោយបន្ថយមកតិចវិញ)។
សំគាល់៖ ដើម្បីសុវត្ថិភាពសូមធ្វើការតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នក