ខ្ញុំឧស្សាហ៍ហើមជើងពេលមានផ្ទៃពោះម្តងៗតើមានវិធីណាជួយបានទេ?

នៅពេលដែលនិយាយអំពីផ្ទៃពោះ ស្ត្រីភាគច្រើនដែលធ្លាប់ឆ្លងកាត់ការមានផ្ទៃពោះប្រាកដជានឹកឃើញផលវិបាកមួយចំនួនដែលឧស្សាហ៍ជួបប្រទះដូជជា ចាញ់កូន នោមញឹក សំលៀកបំពាក់មិនអាចប្រើប្រាស់បានដែលត្រូវផ្លាស់ប្តូថ្មីស្ទើតែទាំងអស់ និងជាពិសេសគឺ បញ្ហាឈឺជើងនិងហើមជើងតែម្តង។

ស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះមិនមែនសុទ្ធតែមានអាការៈហើមជើងទាំងអស់ ប៉ុន្តែមានស្ត្រីភាគច្រើនធ្លាប់មានអាការៈបែបនេះនៅក្នុងអំលុងពេលដែលពួកគេមានផ្ទៃពោះ។ តើវាគឺជាជំងឺ ឬយ៉ាងណា? ហើយមានវិធីសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯងដែរឬទេ???

អាការៈហើមជើងជាទូទៅវាបណ្តាលមកពីការប្រែប្រួលរបស់កំរិតអរ័ម៉ូនក្នុងស្ត្រីនិងក្នុងអំលុងពេលមានផ្ទៃពោះ ការប្រែប្រួលអរ័ម៉ូនទាំងនេះនិងធ្វើអោយកោសិកានៃរាងកាយរបស់ស្ត្រីស្រូបនិងរក្សាជាតិទឹកច្រើនជាងធម្មតាដែលជាហេតុបណ្តាលអោយស្ត្រីហើមជើង ក្រៅពីនេះក៍នៅមានកត្តារួមផ្សំមួយចំនួនទៀងដូចជាការរីកលូតលាស់របស់ទារកនៅក្នុងផ្ទៃដែលសង្កត់ទៅលើសសៃឈាមវ៉ែន និងសកម្មភាពរស់នៅប្រចាំថ្ងៃដែលប៉ះពាល់សុខភាពរបស់ជើង «ឈរយូរ ឬដើរច្រើនពេក ឬអង្គុយមួយកន្លែងយូរពេក ជាដើម»។


ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដើម្បីកាត់បន្ថយអាការៈហើមជើង៖

  • ឧស្សាហ៍ដាក់ជើងរបស់អ្នកសំរាកអោយបាន ១៥នាទី ទៅ២០នាទីជារៀងរាល់ថ្ងៃ
  • ជៀសវាងអង្គុយដាក់ជើងគងលើគ្នា «គងប្រទាក់ខ្លា»
  • គេងផ្អៀងទៅម្ខាង
  • ទទួលទានទឹកអោយបានច្រើន
  • រក្សាកំរិតទំងន់កុំអោយឡើងខ្លាំង
  • ឧស្សាហ៍អង្គុយនិងបង្វិលក្បាលជង្គង់ម្តងទៅឆ្វេង និងម្តងទៅស្តាំ
  • ឧស្សាហ៍ស្អំក្បាលជង្គង់ជាមួយនិងបន្ទះទឹកកក
  • ឧស្សាហ៍ដើរ «ដើរសន្សឹមៗនិងអោយបានញឹកញាប់»
  • ធ្វើការម៉ាស្សាជើងជាដើម

ចំណាំ៖ អាការៈហើមជើងនិងហើមផ្ទៃមុខក៍អាចជាសញ្ញារបស់ជំងឺត្រៀមក្រឡាភ្លើងផងដែរ ក្នុងករណីស្ថានភាពរបស់អ្នកមិនបានប្រសើរទេ គួរគាប្បីអញ្ជើញទៅពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នក

Related post