ដឹងឬទេថាស្ត្រីមានផ្ទៃពោះឈរយូរប៉ះពាល់អ្វីខ្លះ?
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រូវការជាចាំបាច់នូវការថែរក្សានិងគាំពារច្រើនជាងស្ត្រីដែលមិនមានផ្ទៃពោះរួមទាំងចំណីអាហារ ការសំរាក លំហាត់ប្រាណនិងសកម្មភាពប្រចាំថ្ងៃជាដើម។
នៅក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីត្រូវការសំរាកអោយបានច្រើននិងជៀសវាងការអង្គុយ ឬឈរក្នុងរយៈពេលយូរព្រោះការឈរក្នុងរយៈពេលយូរអាចបណ្តាលអោយមានផលរំខាននិងប៉ះពាល់សុខភាពមួយចំនួនដូចជា៖
- ងាយប្រឈមនិងអាការៈឈឺចាប់ឆ្អឹងខ្នង៖ មានស្ត្រីប្រហែលជា ៥០ភាគរយទៅ៧០ភាគរយធ្លាប់ទទួលរងអាការៈឈឺចាប់ឆ្អឹងខ្នងក្នុងអំឡុងពេលមានផ្ទៃពោះដែលបណ្តាលមកពីការឈរក្នុងរយៈពេលយូរ
- ងាយប្រឈមនិងការឡើងសំពាធឈាម៖ ការកើនឡើងសំពាធឈាមក្នុងអំឡុងពេលមានផ្ទៃពោះគឺមានគ្រោះថ្នាក់ខ្លាំងទាំងចំពោះសុខភាពម្តាយនិងទារក
- ងាយប្រឈមនិងទារកកើតមុនខែ៖ មានការសិក្សាមួយចំនួនរកឃើញថាអត្រាទារកដែលសំរាលមុនខែភាគច្រើនគឺម្តាយប្រឈមនិងការឈរក្នុងរយៈពេលយូរនៅក្នុងអំឡុងពេលមានផ្ទៃពោះ
- ងាយប្រឈមនិងអាការៈហើមជើង
- រលាកឬចុករោយឆ្អឹងត្រគាក

សំគាល់៖ ត្រូវតាមដាននិងពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកក្នុងករណីអ្នកមានអារម្មណ៍ថាសុខភាពរបស់អ្នកមានបញ្ហា