ជំងឺផ្តាសាយមិនមែនធម្មតាទេចំពោះស្ត្រីមានផ្ទៃពោះ”ដំណោះស្រាយបឋមចំពោះអាការៈផ្តាសាយសំរាប់ស្ត្រីមានផ្ទៃពោះ”

ផ្តាសាយគឺជាប្រភេទជំងឺដែលងាយនិងចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ជាពិសេសនៅក្នុងរដូវត្រជាក់តែម្តង ជាទូទៅជំងឺនេះអាចនិងធូរស្រាលទៅវិញដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ប៉ុន្តែវាក៍អាចគ្រោះថ្នាក់ផងដែរចំពោះស្ត្រីមានផ្ទៃពោះជាពិសេសក្រុមស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយ “ប្រពន្ធ័ការពាររាង្គកាយមិនរឹងមាំ”

រោគសញ្ញានៃអាការៈផ្តាសាយមានដូចជា៖

  • ហូរសំបោរ
  • តឹងច្រមុះពិបាកដកដង្ហើម
  • អស់កំលាំង
  • ក្តៅខ្លួន
  • និងឈឺបំពង់ករជាដើម

ក្រៅពីការព្យាបាលតាមរយៈឱសថដែលនែនាំដោយគ្រូពេទ្យជំនាញ ការការពារនិងព្យាបាលដោយប្រើប្រាស់វិធីសាស្ត្រងាយៗតាមលក្ខណៈគ្រួសារក៍អាចរួមចំណែកកាត់បន្ថយនិងជួយអោយសុខភាពរបស់អ្នកធូស្បើយបានឆាប់រហ័សផងដែរ​

  • ព្យាយាមទទួលទានទឹកអោយបានញឹកញាប់
  • ទទួលទានអាហារដែលជួយដល់សុខភាពមានដូចជា៖ សាច់ ស៊ុត ទឹកផ្លែឈើ ស៊ុប…
  • ទទួលទានអាហារូបត្ថម្ភរក្សាគភ៌និងទ្ររទ្រង់សុខភាព៖ ថ្នាំគ្រាប់ជាតិដែក ឬ ហ្វែទីណា Fertina
  • សំរាកអោយបានគ្រប់គ្រាន់
  • ប្រើរប្រាស់ទឹកក្តៅអ៊ុនៗសំរាប់ត្រាំជើងនិងបន្ទះក្តៅស្អំច្រមុះ
  • ឆ្ពុងនិងចំហាយទឹកក្តៅ
  • ទទួលទានទឹកឃ្មុំលាយជាមួយក្រូចឆ្មារ
  • និងចុងក្រោយព្យាយាមទទួលទានខ្ទឹមស “ម្តងបន្តិចៗតាមដែលអ្នកអាចធ្វើបាន ឬទទួលទានលាយជាមួយនិងអាហារ”

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរជៀសវាងការប្រើរប្រាស់ឱសថព្យាបាលណាមួយខ្លួនឯងនិងដោយគ្មានការណែនាំពីគ្រូពេទ្យជំនាញ

Related post