អត់ដែលដឹងសោះថារាំពេលមានផ្ទៃពោះមានប្រយោជន៍ចំពោះសុខភាព
ការរាំកំសាន្តគឺជាវិធីសាស្ត្រម្យ៉ាងដែលមានប្រសិទ្ធភាពជួយកាត់បន្ថយភាពតានតឹង ស្ត្រេសក៍ដូចជាលំហាត់ប្រាណផងដែរ ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះការបន្តសកម្មភាពប្រចាំថ្ងៃដែលមិនមានបង្កគ្រោះថ្នាក់គឺតែងតែត្រូវបានណែនាំអោយដោយគ្រូពេទ្យសម្ភពដើម្បីជួយកាត់បន្ថយហានិភ័យពេលសំរាលនិងក្រោយសំរាល។ ចូរក្រឡេកមើលអត្ថប្រយោជន៍នៃការរាំកំសាន្តដែលយើងមិននឹកស្មានដល់ដូចខាងក្រោមនេះ៖
- ជួយអោយអោយសុខភាពស្ត្រីរឹងមាំនិងរក្សាទំងន់មិនអោយធាត់ខ្លាំងទាំងមុននិងក្រោយសំរាល
- ជួយអោយចរន្តឈាមរត់ក្នុងខ្លួនស្ត្រីដើរបានស្រួល
- ជួយអោយសសៃនិងសុខភាពសាច់ដុំរបស់ស្ត្រីរឹងមាំ
- ជួយអោយសុខភាពរបស់ស្ត្រីរឹងមាំឆាប់រហ័សក្រោយសំរាល

សំគាល់៖ ប្រសិនជាអ្នកមានអារម្មណ៍ឈឺចាប់ឬមិនស្រួលក្នុងពេលធ្វើសកម្មភាពទាំងនោះត្រូវបញ្ឈប់ភ្លាម និងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នក