ស្ថានភាពដែលតំរូវអោយស្ត្រីមានផ្ទៃពោះសំរាកនៅលើគ្រែអោយច្រើនជាងដើរ

ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីត្រូវបានណែនាំអោយធ្វើចលនាអោយបានញឹកញាប់ជាពិសេសសកម្មភាពប្រចាំថ្ងៃតែម្តង ការធ្វើចលនាឬបន្តសកម្មភាពប្រចាំថ្ងៃនេះនិងជួយអោយសុខភាពរបស់ស្ត្រីនិងទារកនៅក្នុងផ្ទៃមានភាពរឹងមាំនិងកាត់បន្ថយហានិភ័យផ្សេងៗក្នុងពេលសំរាលនិងក្រោយពេលសំរាលផងដែរ។

 

ដោយឡែកចំពោះស្ត្រីមានផ្ទៃពោះមួយចំនួនដែលប្រឈមនិងបញ្ហាសុខភាពគឺមានលក្ខណៈផ្ទុយពីស្ត្រីផ្ទៃពោះដែលមានសុខភាពធម្មតា។ ក្រុមស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសុខភាពឬស្ថិតក្នុងស្ថានភាពដូចខាងក្រោមនេះត្រូវព្យាយាមសំរាកនៅលើគ្រែអោយបានច្រើនជាងធ្វើចលនា… តើស្ថានភាពគ្រោះថ្នាក់ទាំងនោះមានអ្វីខ្លះទៅ?

  • សុកពាំងមាត់ស្បូន “សុកបាំងមាត់ស្បូន”
  • ជំងឺបំរុងក្រឡាភ្លើង
  • មាត់ស្បូនខ្យោយ
  • ធ្លាក់ឈាម
  • ធ្លាប់ធ្វើចលនាឬសកម្មភាពខ្លាំងហួលកំរិត
  • កង្វះទឹកភ្លោះ
  • ទារកភ្លោះពីឬច្រើនជាងពីក្នុងផ្ទៃតែមួយ
  • គំរាមរលូត

សំគាល់៖ សូមធ្វើការតាមដានពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ក្នុងអំឡុងពេលមានផ្ទៃពោះ

Related post