ស្ត្រីបំបៅដោះក្រោយសំរាល៖ម៉េចបានជាខ្ញុំឈឺសុដន់ពេលបំបៅដោះទារក

មានសំនួរជាច្រើនត្រូវបានចោទសួរក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែក្រោយសំរាលក៍មិនត្រូវមើលរំលងដែរជាពិសេសទាក់ទងជាមួយនិងបញ្ហាឈឺចាប់សុដន់តែម្តង។ មានស្ត្រីមួយចំនួនទទួលរងអាការៈឈឺសុដន់ក្រោយសំរាល “បន្ទាប់ពីធ្វើការបំបៅដោះទារកបានមួយរយៈ” ជាទូទៅមានកត្តាជាច្រើដែលនាំអោយស្ត្រីមានការឈឺចាប់សុដន់ដែលកត្តាទាំងនោះមានដូចជា៖

ហើមសុដន់៖ប៉ុន្មានថ្ងៃក្រោយសំរាលសុដន់របស់ស្ត្រីចាប់ផ្តើមរីកធំអាស្រ័យដោយការផលិតទឹកដោះ ហើយបញ្ហានេះអាចនិងកើតឡើងបានប្រសិនបើទារកបំបៅមិនអស់។ដំណោះស្រាយបឋមមានដូចជា៖

  • ប្រើប្រាស់អាវទ្រនាប់ដែលសមរម្យមានខ្យល់ចេញចូលងាយស្រួលនិងមិនចង្អៀត
  • ធ្វើការស្អំសុដន់ជាមួយទឹកក្តៅអ៊ុនៗមុននិងច្របាច់ទឹកដោះ

ការផលិតទឹកដោះច្រើនហួស៖ តាមច្បាប់របស់ធម្មជាតិសុដន់របស់ស្ត្រីបង្កើនការផលិតទឹកដោះអោយបានច្រើនតាមដែលអាចធ្វើទៅបានក្រោយពេលសំរាលដើម្បីធានាអោយទារកបំបៅបានគ្រប់គ្រាន់។

ស្ទះរន្ធបញ្ចេញទឹកដោះ៖ ទឹកដោះដែលផលិតនៅក្នុងក្រពេញសុដន់ត្រូវបានបញ្ជូនចេញមកខាងក្រៅតាមរយៈបំពង់បញ្ចេញទឹកដោះ “បំពង់បញ្ចេញទឹកដោះភ្ជាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ឬក្បាលដោះ”ដើម្បីបំបៅទារក។ដំណោះស្រាយបឋមមានដូចជា៖

  • សុដន់ជាមួយនិងទឹកក្តៅអ៊ុនៗ
  • បំបៅទារកជាមួយសុដន់ដែលតឹងណែនអោយបានញឹកញាប់ជាងសុដន់ម្ខាងទៀត
  • ឧស្សាហ៍ធ្វើការម៉ាស្សាសុដន់ដែលឈឺចាប់ឬតឹងណែន

ការរលាកក្រពេញផលិតទឹកដោះ៖ ក្នុងករណីស្ត្រីជួបប្រទះបញ្ហារលាកក្រពេញទឹកដោះវានិងបណ្តាលអោយស្ត្រីទទួលរងអាការៈឈឺចាប់និងមិនស្រួលក្នុងខ្លួនប្រៀបដូចជាគ្រុនផ្តាសាយធំអញ្ចឹងដែរ។​ដំណោះស្រាយបឋមមានដូចជា៖

  • ដាក់ទារកអោយបំបៅក្នុងទំរង់ដែលសមស្រម
  • បំបៅទារកជាមួយសុដន់ដែលតឹងណែនអោយបានញឹកញាប់ជាងសុដន់ម្ខាងទៀត
  • ក្នុងករណីទារកបំបៅមិនអស់ត្រូវព្យាយាមច្របាច់ទឹកដោះដោយប្រើដៃជំនួយ
  • ស្អំសុដន់ជាមួយនិងទឹកក្តៅអ៊ុនៗ
  • សំរាកអោយបានគ្រប់គ្រាន់
  • ប្រើប្រាស់ឱសថបញ្ចុះកំដៅតាមការណែនាំរបស់គ្រូពេទ្យរ

សំគាល់៖ ដើម្បីសុវត្ថិភាពសូមជៀសវាងប្រើប្រាស់ឱសថព្យាបាលណាមួយដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ

Related post