ដំបូន្មានប្រាំពីចំនុចក្នុងការជ្រើសរើសគ្រូពេទ្យសម្ភពនិងរោគស្ត្រីដែលអ្នកគួរពិចារណា

 

គ្រូពេទ្យសម្ភពនិងរោគស្ត្រីគឺជាអ្នកឯកទេសក្នុងការតាមដានពិនិត្យពិគ្រោះនិងព្យាបាលជំងឺផ្សេងដែលទាក់ទងជាមួយនិងជីវភាពប្រចាំថ្ងៃរបស់ស្ត្រីជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ សំរាលនិងក្រោយសំរាលតែម្តង។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះចំពោះស្ត្រីក្នុងការជ្រើសរើសគ្រូពេទ្យជំនាញដែលសមស្របចំពោះអ្នក

  1. គ្រូពេទ្យដែលមានកេរ្ត៍ឈ្មោះល្អនៅក្នុងសង្គមនិងការព្យាបាល
  2. មានជំនាញពិតប្រាកដផ្នែកសម្ភពនិងរោគស្ត្រី
  3. ស្វែងរកពត៌មានបន្ថែមនិងការណែនាំពីបងប្អូន មិត្តភក្រ័
  4. មានភាពរស់រាយរាក់ទាក់និងបកស្រាយពន្យល់ក្បោះក្បាយច្បាស់លាស់ទាក់ទងជាមួយនិងបញ្ហារបស់អ្នក
  5. មានទីតាំងស្ថិតនៅក្នុងបរិវេណដែលងាយស្រួល “ស្ថិតនៅក្នុងតំបន់ឬក្បែកន្លែងដែលអ្នកស្នាក់អាស្រ័យ”
  6. ងាយស្រួលធ្វើការណាត់ជួបពិគ្រោះព្យាបាល
  7. ធ្វើអោយអ្នកមានទំនុកចិត្តនិងជឿរជាក់

 

សំគាល់៖ ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីគួរតែធ្វើការតាមដានពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post