តើជំងឺទឹកនោមប្រៃក្នុងអំឡុងពេលមានផ្ទៃពោះមានសញ្ញាអ្វីខ្លះគួរអោយកត់សំគាល់?

ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះដែលមានសុខភាពល្អគេសង្កេតឃើញកំរិតជាតិប្រតេអ៊ីននៅក្នុងទឹកនោមចំនួនប្រហែល ៣០០មីល្លីក្រាមក្នុងមួយដេស៊ីលីត្រ។ដោយឡែកប្រសិនជាកំរិតជាតិប្រូតេអ៊ីននៅក្នុងទឹកនោមលើសពីកំរិតខាងលើវាអាចជាសញ្ញារបស់ជំងឺទឹកនោមប្រៃ ហើយវាពិតជាមានគ្រោះថ្នាក់ណាស់ចំពោះសុខភាពរបស់ស្ត្រីជាម្តាយនិងទារកនៅក្នុងផ្ទៃនៅក្នុងអំឡុងពេលមានផ្ទៃពោះ។

ទាក់ទងជាមួយនិងបញ្ហាជំងឺទឹកនោមប្រៃនេះដែរគេសង្កេតឃើញមានកត្តាសំខាន់ៗមួយចំនួនដែលអាចជាមូលហេតុនៃជំងឺទឹកនោមប្រៃដែលកត្តាទាំងនោះរួមមានដូចជា៖

  • ជំងឺបំរុងក្រឡាភ្លើង
  • រលាកបំពង់បង្ហូរនោមឬសរីរាង្គបញ្ចេញទឹកនោម
  • ជំងឺឈាម
  • កង្វះជាតិទឹក
  • ផលវិបាកនៃជំងឺរាំរ៉ៃផ្សេងៗដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺរលាកសន្លាក់ ការប្រើប្រាស់ឱសថព្យាបាលមួយចំនួននិងជំងឺតំរង់នោមជាដើម

ចំពោះជំងឺទឹកនោមប្រៃនេះដែលវាអាចស្តែងចេញតាមរយៈរោគសញ្ញាមួយចំនួនដែលគួរអោយកត់សំគាល់ដែលរួមមានដូចជា៖

  • ហើមម្រាមដៃឬហើមតាមគន្លាក់ជើង
  • ហើមផ្ទៃមុខ
  • ទឹកនោមមានពណ៌លឿងខាប់
  • ស្រវាំងភ្នែក
  • ឈឺចាប់តាមឆ្អឹងជំនី
  • ឈឺក្បាលនិងក្អួតចង្អោរធ្ងន់ធ្ងរ
  • រលាកក្រពះជាដើម

 

សំគាល់៖ សូមធ្វើការតាមដានពិនិត្យជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកក្នុងករណីអ្នកមានអារម្មណ៍មិនស្រួលខ្លួនឬមានសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងលើ

 

Related post