អាការៈចាញ់គភ៌ ធីងធោង ក្អួតចង្អោរប្រៀបបាននិងសុបិន្តដ៍អាក្រក់មួយដែលស្ត្រីភាគច្រើនសុទ្ធតែធ្លាប់ជួបប្រទះនៅក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសចំពោះស្ត្រីកូនដំបូងនិងនៅក្នុងត្រីមាសដំបូងតែម្តង។ ជាមួយនិងការសិក្សាលើក្បួនវេជ្ជសាស្ត្របុរាណចិន ថ្មីៗនេះគេបានរកឃើញវិធីសាស្ត្រកាត់បន្ថយសុបិន្តអាក្រក់នេះ “អាការៈចាញ់គភ៌” បានយ៉ាងមានប្រសិទ្ធភាពតាមរយៈកងដៃដែលពាក់នៅលើកដៃទាំងសងខាង។
កងដៃការពារអាការៈចាញ់គភ៌នេះត្រូវបានផលិតនិងលក់ពាសពេញពិភពលោកដោយក្រុមហ៊ុនមួយរបស់អាមេរិក កងដែការពារនេះត្រូវបានផលិតឡើងដោយក្រណាត់យឺតរួមជាមួយនិងគ្រាប់ជ័រផ្លាស្ទិកមួយគ្រាប់ដែលគ្រាប់ផ្លាស្ទិកនេះនិងសង្កត់ទៅលើជីពចរដែលក្រោមដៃរបស់ស្ត្រីមានផ្ទៃពោះហើយបញ្ជូនសញ្ញាទៅខួរក្បាលដើម្បីបន្ថយអាការៈធីងធោយ និងក្អួតចង្អោរយ៉ាងមានប្រសិទ្ធិភាព។
វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយព្រោះវាមានប្រសិទ្ធិភាព សុវត្ថិភាពនិងមិនប៉ះពាល់សុខភាពដូចជាការប្រើប្រាស់ឱសថប្រឆាំងអាការៈចាញ់គភ៌
បើយោងទៅតាមវ៉េបសាយAmazon កងដៃការពារអាការៈចាញ់គភ៌នេះមានតំលៃប្រហែល 8.83 ដុល្លាក្នុងមួយគូរ
សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រូវធ្វើការពិនិត្យពិគ្រោះតាមដាននិងព្យាបាលជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់