ស្ត្រីមានផ្ទៃពោះនិងអាការៈហូរឈាមច្រមុះ

អាការៈហូរឈាមច្រមុះត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមផលរំខានដែលឧស្សាហ៍កើតមានលើស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះ ហើយភាគច្រើនឧស្សាហ៍កើតមានលើក្រុមស្ត្រីចាប់ពីត្រីមាសទី២រហូតដល់ត្រីមាសចុងក្រោយ“មុនសំរាល”។ មូលហេតុចំបងៗដែលគេបានសន្និដ្ឋានអំពីបញ្ហាហូរឈាមច្រមុះនេះមានដូចជា៖

  • ការរីកធំសសៃឈាមដោយសារសរីរាង្គត្រូវការការផ្គត់ផ្គង់ឈាមច្រើនជាស្ត្រីមិនមានផ្ទៃពោះ
  • បញ្ហាអាល្លែស៊ី
  • គ្រុន ឬទទួលជំងឺឆ្លង
  • បរិយាកាសស្ងួត

ប្រសិនជាអ្នកឧស្សាហ៍ជួបប្រទះបញ្ហាហូរឈាមច្រមុះឬមានបញ្ហាហូរឈាមច្រមុះក្នុងអំឡុងពេលមានផ្ទៃពោះសូមព្យាយាមអនុវត្តតាមការណែនាំដូចខាងក្រោម៖

  • អង្គុយចុះហើយអោនមុខចុះក្រោមបន្តិច
  • ប្រើម្រាមទាំងសងខាងច្របាច់ចុងច្រមុះថ្នមៗប្រហែល១០ទៅ១៥នាទីទើបលែងម្តង
  • ដកដង្ហើមតាមមាត់និងបញ្ចេញតាមច្រមុះ
  • បន្ទាប់មកក្រោកឈរអោយត្រង់ដើម្បីកាត់បន្ថយសំពាធឈាមតំរង់ទៅច្រមុះ
  • ស្អមទឹកកកឬបន្ទះត្រជាក់លើបរិវេណច្រមុះ

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រូវធ្វើការពិនិត្យពិគ្រោះតាមដាននិងព្យាបាលជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post