ពេលមានផ្ទៃពោះចង់តែអំពិលខ្ចីអត់ដឹងសោះថាអំពិលទំមានប្រយោជន៍ដល់ម្លឹង…

ក្រោយរៀបការរួចអោយតែនឹកចង់អំពិលខ្ចីផ្លែអំពិលខ្ចីគឺថាជិតមានដំណឹងល្អហើយ “ចាស់បុរាណតែងចំណាំអញ្ចឹង” អំពិលគឺជាចំណីដ៍ពេញនិយមបំផុតសំរាប់ស្ត្រីដែលមានផ្ទៃពោះជាពិសេសនៅក្នុងត្រីមាសដំបូងតែម្តង។ ដោយឡែកអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាផ្លែអំពិលទុំក៍មានប្រយោជន៍ច្រើនមិនចាញ់អំពិលខ្ចីដែរ ពិតមែនតែផ្លែអំពិលទុំមិនបានជួយអ្វីអោយច្រើនដូចអំពិលខ្ចីក្នុងពេលស្ត្រីចាញ់គភ៌ប៉ុន្តែក្រឡេកមើលប្រយោជន៍របស់ទឹកអំពិលទុំមួយពែងកាហ្វេមានសារជាតិសំខាន់អ្វីខ្លះ៖

  • ជាតិដែកប្រហែល​ 3.36 មីល្លីក្រាម “ជួយដល់ការបង្កើតគ្រាប់ឈាមក្រហម”
  • វីតាមីនបេ3 ប្រហែល 18 មីល្លីក្រាម
  • រួមជាមួយវីតាមីន A, C និង K
  • ជាតិសសៃដែលជំនួយសុខភាពពោះវៀនប្រហែល 6.1 ក្រាម
  • ចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសក្នុងត្រីមាសដំបូងផ្លែអំពិលខ្ចីពិតជាអាចជួយដល់អ្នកកាត់បន្ថយអាការៈចាញ់គភ៌បាន បន្ថែមពីលើនេះផ្លែអំពិលទុំក៍មានប្រយោជន៍ច្រើនផងដែរ។

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រូវធ្វើការពិនិត្យពិគ្រោះតាមដាននិងព្យាបាលជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post