
បញ្ហាចុករោយអាងត្រគាកក្នុងអំឡុងពេលមានផ្ទៃពោះដែលស្ត្រីគួរយល់ដឹង
អាការៈឈឺចាប់ឆ្អឹងអាងត្រគាកសំដៅលើការឈឺចាប់ដែលកើតឡើងនៅក្នុងតំបន់ឬបរិវេណអាងត្រគាកដែលអាចកើតឡើងគ្រប់ពេលវេលានៅក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសត្រីមាសចុងក្រោយជិតថ្ងៃសំរាលតែម្តង ម្យ៉ាងវិញទៀតអាការៈបែបនេះមិនមានអាចកើតឡើងតែក្នុងអំឡុងពេលមានផ្ទៃពោះប៉ុណ្ណោះទេស្ត្រីក្រោយសំរាលក៍អាចប្រឈមនិងអាការៈឈឺចាប់នេះដែរ អាករៈបែបនេះធ្វើអោយស្ត្រីមានការលំបាកក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃដោយសារ៖
- ចុករោយពីផ្នែកខាងមុខឆ្ពោះទៅខាងក្រោយត្រគាក
- ចុករោយផ្នែកខាងក្រោមកញ្ចូញគូថចាក់ចុះទៅជើង“ផ្នែកខាងក្រោយ”
- ឈឺចាប់បរិវេណពោះចាក់ចុះទៅជើង“ផ្នែកខាងមុខ”
- ឈឺចាប់ក្រោមភ្លៅ
- និងបរិវេណទ្វារមាសជាដើម

នៅក្នុងត្រីមាសចុងក្រោយទារកនៅក្នុងផ្ទៃធ្វើការផ្លាស់ប្តូទំរង់ដោយសំយ៉ុងក្បាលចុះមកក្រោមត្រមសំរាលគឺជាមូលហេតុចំបងមួយក្នុងចំណោមមូលហេតុដ៍ទៃមួយចំនួនទៀតដែលរួមមានដូចជា៖
- សន្លាក់នៅក្នុងតំបន់ឆ្អឹងត្រគៀកកំរើកមិនបានល្អ
- សាច់ដុំដែលទ្រទ្រង់ត្រគៀកប្រែប្រួល
- មុខងារសន្លាក់នៅក្នុងបរិវេណអាងត្រគៀកខុសប្រក្រតី
- ស្ត្រីកើនទំងន់ខ្លាំង
- ការប្រែប្រួលប្រហោងខាងក្នុងអាងត្រគៀកតាមរយៈការលូតលាស់របស់ទារកនៅក្នុងផ្ទៃ
- បំលាស់ប្តូរអរ័ម៉ូន
- សរីរាង្គអាងត្រគៀករងរបួស
- ធ្លាប់មានប្រវត្តរលាកអាងត្រគៀកពីមុន

វិធីសាស្ត្របឋមក្នុងការកាត់បន្ថយអាការឈឺចាប់អាងត្រគៀកដែលអ្នកអាចធ្វើបានដោយខ្លួនឯងមានដូចជា៖
- បន្តសកម្មភាពប្រចាំថ្ងៃតាមដែលអ្នកអាចធ្វើទៅបាន“តាមដែលអាចទ្រាំឈឺបាន”
- ព្យាយាមសាកល្បងផ្លាស់ប្តូរឥរិយាបទ
- ដេកផ្អៀងទៅម្ខាងដោយប្រើខ្នើយជួយទប់ខ្នងនិងជើង“ខ្នើយសំរាប់ស្ត្រីមានផ្ទៃពោះ”
- ជៀសវាងការប្រើកំលាំងខ្លាំង ឬយួររបស់ធ្ងន់
- ធ្វើដំណើរដោយបោះជំហ៊ានខ្លីៗ
- ដាក់ក្បាលជង្គង់ទន្ទឹមគ្នាពេលក្រោកពីដំណេក
- ប្រើប្រាស់ទ្រនាប់ជើងដែលមានបាតរាបស្មើរ

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញអោយបានទៀងទាត់