ផលវិបាកនៃការប្រើប្រាស់ស្បែកជើងកែងខ្ពស់ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង

អ្នកណាក៍ដឹងដែរថាស្ត្រីគ្រប់រូបចូលចិត្តប្រើប្រាស់ស្បែកជើងដែលមានកែងខ្ពស់ជាពិសេសនៅក្នុងពិធីមង្គលឬកម្មវិធីជប់លៀងផ្សេងៗ ដោយឡែកចំពោះស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះជារឿងមួយផ្សេង។ គ្រូពេទ្យឯកទេសផ្នែកសម្ភពនិងរោគស្ត្រីជាទូទៅមិនណែនាំអោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប្រើប្រាស់ស្បែកជើងកែងខ្ពស់ទេព្រោះវាងាយនិងបណ្តាលអោយស្ត្រីប្រឈមនិងផលវិបាកច្រើនទាំងចំពោះសុខភាពស្ត្រីខ្លួនឯងផ្ទាល់និងទាំងចំពោះសុខភាពរបស់ទារកនៅក្នុងផ្ទៃ ចូរក្រឡេកមើលផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់ស្បែកជើងកែងខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះដូចខាងក្រោម៖

  • រមួលសាច់ដុំកំភួនជើង

ក្នុងពេលដែលអ្នកឈរក្នុងរយៈពេលយូរជាមួយនិងការប្រើប្រាស់ស្បែកជើងកែងខ្ពស់វាអាចបណ្តាលអោយសាច់ដុំជើងរបស់ស្ត្រីត្រូវប្រឹងខ្លាំងហើយវាងាយនិងធ្វើអោយស្ត្រីរមួលសាច់ដុំ

  • ឈឺចាប់ឬចុករោយឆ្អឹងខ្នង

ការប្រើប្រាស់ស្បែកជើងកែងខ្ពស់ធ្វើអោយស្ត្រីស្ថិតនៅក្នុងទំរងមិនមានសមភាព ស្ថានភាពបែបនេះវាបានផ្តល់សំពាធទៅលើឆ្អឹងខ្នងយ៉ាងខ្លាំងហើយវាអាចនិងធ្វើអោយស្ត្រីងាយនិងទទួលរងអាការៈឈឺចាប់ឬចុករោយឆ្អឹងខ្នងខាងក្រោយ

  • ងាយនិងដួល

ការឈរនៅលើស្បែកជើងកែងខ្ពស់វានិងធ្វើអោយស្ត្រីបាត់បង់លំនឹងក្នុងការគ្រប់គ្រងជំហ៊រ​ រួមជាមួយនិងផលវិបាកនៃអាការៈចាញ់គភ៌“ធីងធោង វិលមុខ ចង្អោរ”ផងនោះស្ត្រីងាយនិងដួលនៅក្នុងពេលនោះ

  • ហើមជើង

ដោយសារកំរិតអ័រម៉ូន hCG របស់ស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះមានការកើនឡើងវាធ្វើអោយស្ត្រីងាយនិងទទួលរងអាការៈហើមជើងបានយ៉ាងងាយ បន្ថែមពីលើនេះការប្រើប្រាស់ស្បែកជើងកែងខ្ពស់ក៍និងរឹតតែធ្វើអោយស្ត្រីប្រឈមនិងការឈឺចាប់ឬហើមជើងធ្ងន់ធ្ងរថែមទៀត

  • ទារករលូត

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលប្រើប្រាស់ស្បែកជើងកែងខ្ពស់គឺមានអត្រាប្រឈមនិងហានិភ័យទារករលូតខ្ពស់ជាងស្ត្រីដែលប្រើប្រាស់ស្បែកជើងដែលមានបាតទាប

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរតែធ្វើការតាមដានពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post