
ដំបូន្មានក្នុងការប្រើប្រាស់ថ្នាំបាញ់ការពារមូសនៅអំឡុងពេលមានផ្ទៃពោះ
ការប្រើប្រាស់ថ្នាំបាញ់ការពារសត្វល្អិតទិចឬខាំជាទូទៅគឺត្រូវបានទទួលស្គាល់និងប្រើប្រាស់យ៉ាងទូលំទូលាយទាំងមនុស្សចាស់និងកុមារ ដោយឡែកចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះការប្រើប្រាស់ថ្នាំបាញ់ការពារសត្វល្អិតទិចឬខាំអាចមានសុវត្ថិភាពក្នុងករណីប្រើប្រាស់បានត្រឹមត្រូវទៅតាមការណែនាំអំពីសុវត្ថិភាពនៃការប្រើប្រាស់ដែលរួមមានដូចជា៖
- ជៀសវាងប្រើសំលៀកបំពាក់បិទបាំងពីលើក្រោយពេលបាញ់នៅលើស្បែកដោយផ្ទាល់
- ជៀសវាងប្រើនៅលើមុខរបួសបើក
- ជៀសវាងប្រើដោយផ្ទាល់លើផ្ទៃមុខ មាត់និងភ្នែក“អ្នកអាចបាញ់ដាក់លើដៃរួចយកមកលាបលើផ្ទៃមុខ”
- ជៀសវាងប្រើប្រាស់ច្រើនហួសបរិមាណដែលចាំបាច់
- ជៀសវាងប្រើប្រាស់ក្នុងករណីអ្នកធ្លាប់មានអាល្លែស៊ីជាមួយនិងសមាសធាតុណាមួយនៅក្នុងថ្នាំបាញ់ការពារសត្វល្អិតទិចឬខាំ

ក្រៅពីការណែនាំវិធីប្រើប្រាស់ខាងលើពពួកថ្នាំបាញ់ការពារសត្វល្អិតទិចឬខាំក៍មានផ្តល់នូវផលរំខានមួយចំនួនដែរដែលមានដូចជា៖
- រមាស់ស្បែកត្រង់កន្លែងដែលបានប្រើ
- អាការៈឈឺក្បាលក្នុងករណីជាតិថ្នាំជ្រាបចូលទៅក្នុងខ្លូន

ខាងក្រោមនេះគឺជាវិធីសាស្ត្រកាត់បន្ថយនិងការពារសត្វល្អិតទិចឬខាំតាមបែបធម្មជាតិ៖
- ប្រើប្រាស់សំណាញ់ការពារមូសឬសត្វល្អិត
- ផ្សែងដែលបានមកពីការដុតស្លឹកគ្រៃ ឬក្លិនរបស់អេកាលីបតាស
- ប្រើប្រាស់អំពូលភ្លើងបណ្តេញសត្វល្អិត
- ប្រើប្រាស់ខ្ទឹមសដាក់នៅក្បែរតំបន់ដែលអ្នកសំរាក

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការតាមដានពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់