បើមិនចង់ជួបប្រទះបញ្ហាឈឺក្រពះធ្ងន់ធ្ងរស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះត្រូវប្រុងប្រយត្ន័ចំពោះអាហារទាំងនេះ

អាការៈក្រហាយក្នុងក្រពះគឺជាផលវិបាកមួយនៅក្នុងចំណោមផលវិបាកជាច្រើនដែលស្ត្រីស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះឧស្សាហ៍ជួបប្រទះ តាមរយៈការកើនឡើងរបស់អ័រម៉ូនhCGក្នុងអំឡុងពេលមានផ្ទៃពោះនិងជាពិសេសចំពោះក្រុមស្ត្រីដែលមានស្ថានភាពដូចខាងក្រោម៖

  • ស្ត្រីមានផ្ទៃពោះដែលមានទារកលើសពីមួយនិងក្នុងផ្ទៃ
  • ស្ត្រីដែលមានទារកថ្លោសលើសទំងន់នៅក្នុងផ្ទៃ
  • ទារកស្ថិតក្នុងទំរង់មិនប្រក្រតី“បញ្ច្រស់”

 

រោគសញ្ញានៃរបស់ជំងឺរលាកក្រពះភាគច្រើនស្តែងចេញតាមរយៈអាការៈដូចជា៖

  • ឈឺបំពង់កពេលលេបទឹកមាត់
  • ពិបាកលេបអាហារ
  • ដកដង្ហើមស្ទើរមិនដល់
  • លាមកមានឈាម
  • ចុករោយពីខ្នងឡើងមកស្មា
  • ឈឺចាប់លើបរិវេណដើមទ្រូងនិងបែកញើស

ក្នុងករណីស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះមានអាការៈដូចរៀបរាប់ខាងលើ គួរគាប្បីជៀសវាងទទួលទានអាហារដែលមានជាតិស្ករ ឬជាតិហ្កាសឬក្រុមអាហារដូចខាងក្រោម៖

  • អាហារដែលមានជាតិហិរ
  • ភេសជ្ជៈដែលមានជាតិអាកុល“ស្រា”
  • អាហារដែលសំបូរខ្លាញ់
  • អាហារឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់
  • ផ្លែឈើដែលមានជាតិជូរ
  • កាហ្វេ
  • ខ្ទឹមស ឬខ្ទឹមបារាំង
  • នំឬបង្អែមដែលមានជាតិសូកូឡា…។ល។

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post