
បើមិនចង់ជួបប្រទះបញ្ហាឈឺក្រពះធ្ងន់ធ្ងរស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះត្រូវប្រុងប្រយត្ន័ចំពោះអាហារទាំងនេះ
អាការៈក្រហាយក្នុងក្រពះគឺជាផលវិបាកមួយនៅក្នុងចំណោមផលវិបាកជាច្រើនដែលស្ត្រីស្ថិតក្នុងអំឡុងពេលមានផ្ទៃពោះឧស្សាហ៍ជួបប្រទះ តាមរយៈការកើនឡើងរបស់អ័រម៉ូនhCGក្នុងអំឡុងពេលមានផ្ទៃពោះនិងជាពិសេសចំពោះក្រុមស្ត្រីដែលមានស្ថានភាពដូចខាងក្រោម៖
- ស្ត្រីមានផ្ទៃពោះដែលមានទារកលើសពីមួយនិងក្នុងផ្ទៃ
- ស្ត្រីដែលមានទារកថ្លោសលើសទំងន់នៅក្នុងផ្ទៃ
- ទារកស្ថិតក្នុងទំរង់មិនប្រក្រតី“បញ្ច្រស់”
រោគសញ្ញានៃរបស់ជំងឺរលាកក្រពះភាគច្រើនស្តែងចេញតាមរយៈអាការៈដូចជា៖
- ឈឺបំពង់កពេលលេបទឹកមាត់
- ពិបាកលេបអាហារ
- ដកដង្ហើមស្ទើរមិនដល់
- លាមកមានឈាម
- ចុករោយពីខ្នងឡើងមកស្មា
- ឈឺចាប់លើបរិវេណដើមទ្រូងនិងបែកញើស

ក្នុងករណីស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះមានអាការៈដូចរៀបរាប់ខាងលើ គួរគាប្បីជៀសវាងទទួលទានអាហារដែលមានជាតិស្ករ ឬជាតិហ្កាសឬក្រុមអាហារដូចខាងក្រោម៖
- អាហារដែលមានជាតិហិរ
- ភេសជ្ជៈដែលមានជាតិអាកុល“ស្រា”
- អាហារដែលសំបូរខ្លាញ់
- អាហារឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់
- ផ្លែឈើដែលមានជាតិជូរ
- កាហ្វេ
- ខ្ទឹមស ឬខ្ទឹមបារាំង
- នំឬបង្អែមដែលមានជាតិសូកូឡា…។ល។

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់