
ស្ត្រីមានផ្ទៃពោះដែលធ្លាប់មានប្រវត្តបែបនេះត្រូវប្រយត្ន័កូនកើតមិនគ្រប់ខែ
ចំពោះស្ត្រីមានផ្ទៃពោះនៅក្នុងអំឡុងពេលសប្តាហ៍ទី37ឡើងទៅដែលមានសញ្ញាកន្ត្រាក់ស្បូនញឹកញាប់និងទៀងទាត់ព្រមទាំងមាត់ស្បូនចាប់ផ្តើមបើកផងនោះគឺគួរគាប្បីធ្វើដំណើទៅកាន់មន្ទីពេទ្យឬគ្លីនិកសម្ភពដែលនៅជិតអ្នកអោយបានឆាប់រហ័សព្រោះវាគឺជាសញ្ញារបស់កូនកើតមិនគ្រប់ខែ។

ចំពោះក្រុមស្ត្រីដែលធ្លាប់រលូតឬក្រុមស្ត្រីដែលស្ថិតក្នុងលក្ខណ្ឌ័ខាងក្រោមនេះត្រូវធ្វើការប្រុងប្រយត្ន័អោយបានខ្ពស់៖
- ធាត់ ឬស្គមខ្លាំង
- មិនបានតាមដានពិនិត្យផ្ទៃពោះទៀងទាត់
- ប្រឈមនិងបរិស្ថានមិនល្អឬស្ត្រេសខ្លាំង
- ទទួលទានសុរា បារីឬស្ថិតក្នុងបរិស្ថានដែលមានអ្នកជក់បារី
- ស្ថិតក្នុងក្រុមស្ត្រីដែលមានវិបត្តិមានផ្ទៃពោះ

- ធ្លាប់មានប្រវត្តិទារកមិនគ្រប់ខែ ឬរលូត ឬទារកពិការភាពពីកំណើត
- ការបង្កកំណើតតាមវិធីសាស្ត្រសម័យថ្មី“ចាក់បញ្ចូលមេជីវិត”
- ទារកភ្លោះឬធ្លាប់មានផ្ទៃពោះច្រើនដង
- លើសទឹកភ្លោះ
- ឆ្លងមេរោគតាមទ្វារមាស“ត្រូវប្រុងប្រយត្ន័ក្នុងការប្រើប្រាស់បន្ទប់ទឹកសាធារណៈឬបន្ទប់ទឹកដែលគ្មានអនាម័យ”
- សុកពាំងមាត់ស្បូនឬសុកស្ថិតក្នុងតំបន់ខុសប្រក្រតី“វិបត្តិសុក”
- សរីរាង្គបន្តពូជមិនធម្មតា“មាត់ស្បូនខ្លី”
- ស្ត្រីនៅអាយុក្រោម18ឆ្នាំនិងអាយុលើ35ឆ្នាំ
- ស្ត្រីដែលមានជំងឺរាំរ៉ៃប្រចាំថ្ងៃដូចជាជំងឺលើសឈាម ឬទឹកនោមផ្អែមជាដើម

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់