
ឧស្សាហ៍ទទួលទានផ្លែប៊ឺមួយផ្លែក្នុងមួយថ្ងៃប្រៀបដូចជាមានគ្រូពេទ្យម្នាក់ចាំថែរទាំទារកនៅក្នុងផ្ទៃរបស់អ្នក
ផ្លែប៊ឺគឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរស់ជាតិឈ្ងុយឆ្ងាញ់និងងាយស្រួលក្នុងការរកទិញហើយផ្លែឈើប្រភេទនេះក៍មានតំលៃសមរម្យដែលអាចអោយប្រជាជនយើងមានលទ្ធភាពក្នុងការទិញយកមកទទួលទានបាន ខុសពីប្រភេទផ្លែឈើបរទេសមួយចំនួនដែលមានតំលៃខ្ពស់និងពិបាករកទិញមកទទួលទាន។

ក្រៅអំពីភាពងាយស្រួលរកទិញបាននិងតំលៃសមរម្យផ្លែប៊ឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនហួសការស្មានចំពោះសុខភាព និងការលូតលាស់របស់ទារកនៅក្នុងផ្ទៃក៍ដូចជាសុខភាពរបស់ស្ត្រីជាម្តាយផងដែរ។ សូមក្រឡេកមើលអត្ថប្រយោជន៍នៃផ្លែប៊ឺចំពោះសុខភាពដូចខាងក្រោមនេះ៖
- ផ្លែប៊ឺសំបូរដោយសារជាតិ Folic Acid ដែលចាំបាច់ក្នុងការការពារទារកពីបញ្ហាពិការពីកំណើត
- ប្រឆាំងនិងជំងឺស្លេកស្លាំង និងកង្វះគ្រាប់ឈាមក្រហម
- ជាតិសសៃនៅក្នុងផ្លែប៊ឺជួយរក្សាសុខភាពក្រពះនិងពោះវៀនរបស់ស្ត្រីមានផ្ទៃពោះបានល្អ
- ជាប្រភពនៃវីតាមីន A, C, E, K, B1, B2, B5 និង B6 ដែលមានប្រយោជន៍ជួយដល់ការលូតលាស់របស់ទារក
- ជួយអោយស្ត្រីមានកំលាំងប្រឈមជាមួយនិងអាការៈចាញ់គភ៌
- ជួយរក្សាកំរិតជាតិស្ករនិងជាតិខ្លាញ់
- ជួយអោយការបឺតស្រូបអាហាររូបត្ថម្ភរក្សាគភ៌ដែលអ្នកទទួលទានបានល្អ “អាហារូបត្ថម្ភរក្សាគភ៌ Fertina”

- ជួយអោយទារកមានភាពឆ្លាតវៃក្រោយសំរាល
- ជួយរក្សាទំងន់ម្តាយ “មិនអោយធាត់លើសទំងន់”
សំគាល់៖ ស្ត្រិនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់
