ម៉េចបានជាស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះឧស្សាហ៍ផោមញឹកញាប់???

ការកើនឡើងរបស់អ័រម៉ូនប្រូជេស្តេរ៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះគឺជាកត្តាចំបងមួយដែលធ្វើអោយស្ត្រីមានផ្ទៃពោះប្រឈមនិងបញ្ហាផោមញឹកញាប់ជាងស្ត្រីមិនមានផ្ទៃពោះ។ការកើនឡើងរបស់អ័រម៉ូនប្រូជេស្តេរ៉ូននេះបានធ្វើអោយសាច់ដុំរបស់ស្ត្រីសំរាក“ការពារការកន្ត្រាក់របស់ស្បូន”ហើយមិនត្រឹមតែសាច់ដុំរបស់ស្បូនប៉ុណ្ណោះទេវាក៍បណ្តាលអោយសាច់ដុំផ្សេងៗជាច្រើនកន្លែងទៀតសំរាកផងដែរ“ពោះវៀន”ហេតុនេះហើយទើបស្ត្រីមានផ្ទៃពោះប្រឈមនិងបញ្ហាផោមញឹកញាប់ជាងធម្មតា។

ក្រៅពីកត្តានៃការកើនឡើងរបស់អ័រម៉ូនប្រូជេស្តេរ៉ូនក៍នៅមានកត្តារួមផ្សំមួយចំនួនទៀតដែលធ្វើអោយស្ត្រីមានផ្ទៃពោះងាយប្រឈមនិងបញ្ហាផោមញឹកញាប់ដែលមានដូចជា៖

  • ការទល់លាមក
  • អាល្លែស៊ីជាមួយនិងអាហារមួយចំនួន
  • អាហារដែលងាយធ្វើអោយផោម
  • មេរោគឬបាក់តេរីនៅក្នុងពោះវៀន
  • ការឡើងទំងន់

ខាងក្រោមនេះគឺជាប្រភេទអាហារដែលងាយបណ្តាលអោយផោមដែលអ្នកគួរដឹង៖

  • បន្លែមួយចំនួនដូចជាស្ពៃក្តោប ខ្ទឹមបារាំង សណ្តែក ផ្កាខាត់ណា…
  • គ្រាប់ធញ្ញជាតិមួយចំនួនដូចជាគ្រាប់ផ្កាឈូករត្ន័…
  • ផ្លែឈើមួយចំនួនដូចជា ផ្លែប៉ោម ផ្លែឈៀរី ផ្លែឪឡឹក ផ្លែស្វាយជាដើម
  • ភេសជ្ជៈដែលសំបូរជាតិហ្កាសនិងជាតិស្ករ

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post