ដំបូន្មាន6ចំនុចចំពោះស្ត្រីមានផ្ទៃពោះក្នុងត្រីមាសដំបូង

ត្រីមាសដំបូងដែលមានរយៈពេល៣ខែគឺជារយៈពេលដែលមានគ្រោះថ្នាក់បំផុតចំពោះសុខភាពរបស់ស្ត្រីមានផ្ទៃពោះនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ ស្ត្រីនៅក្នុងអំឡុងត្រីមាសដំបូងត្រូវមានការប្រុងប្រយត្ន័អោយបានខ្ពស់ដោយរួមបញ្ចូលទាំងសកម្មភាពប្រចាំថ្ងៃនិងចំណីអាហារជាដើម។ចំនុចសំខាន់ដែលត្រូវយល់ដឹងនៅក្នុងត្រីមាសដំបូង៖

  • បារី៖បញ្ឈប់ការជក់បារីឬជៀសអោយឆ្ងាយពីបរិស្ថានដែលមានផ្សែងបារីនិងអ្នកជក់បារី
  • សុរាឬកាហ្វេ៖កាត់បន្ថយឬបញ្ឈប់ការទទួលទានសុរាឬភេសជ្ជៈដែលមានជាតិអាកុលឬកាហ្វេ
  • ស្ទីមឬសូណា៖ជៀសវាងការស្ទីមឬសូណាឬបរិស្ថានដែលមានបរិយាកាសក្តៅ
  • គ្រឿងសមុទ្រ៖ព្យាយាមកាត់បន្ថយការទទួលទានគ្រឿងសមុទ្រតាមដែលអាចធ្វើទៅបាននៅក្នុងអំឡុងពេលត្រីមាសដំបូងព្រោះនៅក្នុងគ្រឿងសមុទ្រភាគច្រើនមានផ្ទុកទៅដោយជាតិពុលដែលអាចប៉ះពាល់ដល់ការលូតលាស់និងសុខភាពរបស់ទារកនៅក្នុងផ្ទៃ

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកអោយបានទៀងទាត់

Related post