ស្វែងយល់ពីមូលហេតុនិងដំណោះស្រាយអាការៈទល់លាមកក្នុងអំឡុងពេលមានផ្ទៃពោះ

ក្រៅពីប្រឈមជាមួយនិងអាការៈចាញ់គភ៌ដែលភាគច្រើនមានដូចជាធីងធោង វិលមុខ ក្អួតចង្អោរ ឈឺក្បាល ហើមជើង និងរោយចង្កេះ អាការៈទល់លាមកក៍ជាផលវិបាកមួយដែលស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះឧស្សាហ៍ជួបប្រទះដូចគ្នាដែរ។ ស្វែងយល់ទាំងអស់គ្នាអំពីកត្តាចំបងដែលនាំអោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប្រឈមនិងបញ្ហាទល់លាមក។

  • ជាមួយនិងការប្រែប្រួលរបស់អ័រម៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះ”វាបានធ្វើអោយធ្លាក់ចុះនូវមុខងារមួយចំនួនរបស់ប្រដាប់រំលាយអាហារមានដែលមានផ្តោតសំខាន់ទៅលើមុខងារបស់ពោះវៀនតែម្តង”
  • ការទទួលទានជាតិដែកក្នុងកំរិតខ្ពស់
  • ការបាត់បង់ជាតិទឹក“ទទួលទានទឹកមិនគ្រប់គ្រាន់”
  • កង្វះលំហាត់ប្រាណ
  • និងកត្តាស្ត្រេសជាដើម

ប្រសិនជាអ្នកកំពុងប្រឈមជាមួយនិងបញ្ហាទាល់លាមកសូមធ្វើការផ្លាស់ប្តូរសកម្មភាពរស់នៅនិងការទទួលទានចំណីអាហារដើម្បីអោយសរីរាង្គរបស់អ្នកបំពេញមុខងារបានប្រសើរជាងមុននិងកាត់បន្ថយបញ្ហាទល់លាមក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអ្នកអាចធ្វើការសាកល្បងអនុវត្តបានដើម្បីសុខភាពនិងការពារអាការៈទល់លាមក។

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកអោយបានទៀងទាត់

Related post