តើមានអ្វីប្រែប្រួលខ្លះក្នុងខែទី៧នៃការពរពោះ…?

ពិតជាមិនងាយស្រួលទេក្នុងការពុះពារឆ្លងកាត់ការលំបាកសព្វគ្រប់បែបយ៉ាងចាប់តាំងពីខែដំបូងរហូតដល់ពេលសំរាល ពីមួយខែទៅមួយខែការលំបាកនិងភាពរីករាយដែលលាយឡំគ្នាបានផ្លាស់ប្តូរម្តងបន្តិចៗមានផលលំបាកខ្លះក៍ធូរស្បើយទៅវិញហើយផលលំបាកថ្មីៗផ្សេងទៀតក៍និងចូលមកជំនួស…

ខាងក្រោមនេះគឺជាអ្វីដែលស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះខែទី៧និងប្រឈម សូមត្រៀមខ្លួនដើម្បីទទួលយកបទពិសោធន៍ថ្មីជាមួយនិងទារកនៅក្នុងផ្ទៃរបស់អ្នក៖

  • មានអារម្មណ៍ថាដៃនិងជើងរបស់អ្នកធំជាងមុនហើយឧស្សាហ៍ហើម
  • មានអារម្មណ៍ថាស៊ាំជាមួយនិងបញ្ហាក្តៅអន្ទះអន្ទែង“មិនពិបាកដូចពេលដំបូង”
  • លាហើយការសប្បាយច្រៀងរាំ“ពោះកាន់តែធំ មិនអាចរាំរែកបានដូចពេលមុន”
  • មានអារម្មណ៍ថាទារកចេះតែធ្ងន់ចុះទៅក្រោម
  • មានអារម្មណ៍ហត់នឿយច្រើនជាងមុន ជាពិសេសវិបត្តិដំណេកនៅពេលយប់
  • សង្កេតឃើញថាជើងឡើងសសៃធំៗជាងពេលមុន
  • មានអារម្មណ៍ថប់ៗពិបាកដកដង្ហើម
  • បន្តទទួលទានអាហារូបត្ថម្ភរក្សាគភ៌រហូតដល់ថ្ងៃសំរាល“អាហារូបត្ថម្ភរក្សាគភ៌ Fertina”

  • មានអារម្មណ៍កាន់តែស្និតស្នាលជាមួយទារកនៅក្នុងផ្ទៃច្រើនជាងមុន
  • ឧស្សាហ៍ទទួលអារម្មណ៍អស់កំលាំងភ្លាមៗក៍មានកាន់តែញឹកញាប់ជាងមុន
  • ការកន្ត្រាក់ស្បូនក៍មានការប្រែប្រួល“ឧស្សាហ៍អង្កេតនិងតាមដានភាពប្រែប្រួលនៃការកន្ត្រាក់របស់ស្បូន”

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post