ផលវិបាកនៃការធាត់លើសទំងន់ចំពោះសុខភាពស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះ

ការកើនឡើងទំងន់របស់ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគឺជារឿងធម្មតាហើយក៍អាចនិយាយបានថាវាគឺជារឿងល្អព្រោះនៅក្នុងអំឡុងពេលនេះសរីរាង្គរបស់ទារកនៅក្នុងផ្ទៃមានការលូតលាស់និងធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើអោយទំងន់របស់ស្ត្រីជាម្តាយមានការកើនឡើងដូចគ្នា។ ផ្ទុយទៅវិញប្រសិនជាស្ត្រីនៅក្នុងអំឡុងពេលនេះមានការកើនទំងន់ខ្លាំងលើសពីទំងន់ដែលគួរតែកើនឡើងវាគឺជាកត្តាប្រឈមនិងហានិភ័យចំពោះសុខភាពទៅវិញទេ“ជាធម្មតាទំងន់របស់ស្ត្រីកើនឡើងក្នុងចន្លោះពី11គីឡូក្រាមទៅ16គីឡូក្រាម”

ចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលមានការកើនទំងន់លើសពីកំរិតធម្មតាគឺងាយប្រឈមនិងផលវិបាកមួយចំនួនចំពោះសុខភាពដែលមានដូចជា៖

  • លើសជាតិស្ករនៅក្នុងឈាម“ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ”
  • ជំងឺបំរុងក្រឡាភ្លើងចំពោះម្តាយ
  • ងាយនិងឆ្លងមេរោគ“ទាំងក្នុងពេលមានផ្ទៃពោះនិងក្រោយសំរាល”
  • ប្រឈមនិងវិបត្តិក្នុងពេលសំរាល
  • ប្រឈមនិងការសំរាលដោយវះកាត់ខ្ពស់
  • ទារកប្រឈមនិងពិការភាពពីកំណើត

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post