អត្ថប្រយោជន៍ចំពោះការយកកូននៅក្រោយអាយុ30ឆ្នាំ

ស្ត្រីមានផ្ទៃពោះដែលមានអាយុលើសពី35ឆ្នាំត្រូវបានសន្មត់ថាប្រឈមនិងហានិភ័យខ្ពស់ជាងស្ត្រីដែលមានផ្ទៃពោះនៅក្នុងចន្លោះអាយុ25ឆ្នាំទៅ30ឆ្នាំ ក៍ប៉ុន្តែស្ត្រីដែលមានផ្ទៃពោះនៅក្នុងចន្លោះអាយុ30ឆ្នាំទៅ35ឆ្នាំភាគច្រើនត្រូវបានទទួលស្គាល់ថាមានស្ថានភាពគ្រួសារនិងសុភមង្គលល្អជាងក្រុមស្ត្រីដែលមានវ័យតិចជាងទៅវិញ។

យើងក្រឡេកមើលកត្តាអំណោយផលមួយចំនួនដែលធ្វើអោយស្ត្រីនៅក្នុងវ័យខាងលើនេះមានលក្ខណៈគ្រួសារល្អជាវ័យក្មេង៖

  1. កត្តាហិរញ្ញវត្ថុ៖ជាទូទៅស្ត្រីនៅក្នុងវ័យនេះភាគច្រើនពួកគេមានការងារច្បាស់លាស់ដែលអាចផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុឋិតថេរជាងក្រុមស្ត្រីដែលមានវ័យក្មេង
  2. កត្តាបរិស្ថានចិញ្ចឹមកូន៖ជាមួយនិងការចំណាយពេលវេលានិងកសាងអនុស្សាវរីយ៍ល្អច្រើនជាមួយគ្នា គូរស្វាមីភរិយាដែលស្ថិតក្នុងវ័យនេះភាគច្រើនពួកគេមានការអត់ធ្មត់ខ្ពស់និងយល់ដឹងពីការចិញ្ចឹមទារកបានប្រសើរ

  1. កត្តានៃការសំរេចចិត្ត៖ការសំរេចចិត្តនិមួយៗគឺពិតជាមានសារៈសំខាន់ចំពោះការរស់នៅរវាងគូរស្វាមីភរិយា “ភាពចាស់ទុំរបស់ភាគីទាំងសងខាង” គឺជាកត្តាសំខាន់ដែលធានានូវការអធ្យាស្រ័យនិងយោគយល់គ្នាខ្ពស់ហើយទាំងអស់នេះគឺប្រភពនៃសុភមង្គលរបស់គ្រួសារក៍ដូចជាសុភមង្គលរបស់កូនៗផងដែរ

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post